2024-03-12 05:03
55

សឹ្ទងត្រែង៖ ប្រជាពលរដ្ឋរស់ នៅភូមិខិះ ឃុំស្រែសំបូរ ស្រុកសៀមប៉ាង មានការព្រួយបារម្ភក្នុងការធ្វើដំណើរឆ្លងកាត់ស្ពានញ័ររំជួយរងការបាក់ស្រុតខ្លាចមានគ្រោះថ្នាក់ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធជួយធ្វើការជួសជុលដើម្បីសម្រួលដល់ការធ្វើដំណើរដឹកកសិផល និងសិស្សានុសិស្សទៅកាន់សាលារៀនផងដែរ ។

ប្រជាពលរដ្ឋរស់នៅភូមិ-ឃុំខាងលើ បានបញ្ជាក់ថា ដោយសារតែអស់ជំរើស ពួកគាត់អត់មានផ្លូវដើរវាងឆ្លង ទើបបង្ខំចិត្តធ្វើដំណើរ និងដឹកជញ្ជូនផលដំណាំផ្សេងៗឆ្លងកាត់លើស្ពានចាស់បាក់ស្រុតមួយនេះ។ ពោលគឺ ពួកគាត់បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធសុំជួយពន្លឿនធ្វើស្ពាននេះ ឱ្យបានឆាប់បន្ទិច ព្រោះថាបើចាំដល់ពេលរដូវវស្សាចូលមកដល់នោះពួកគាត់ច្បាស់ជាចំណាយប្រាក់ឆ្លងទូកដរទៀតហើយ។ 

លោក ស៉ិង ម៉ាន់ មេឃុំស្រែសំបូរ បានបញ្ជាក់ថា ស្ពានឈើដែលបាក់ស្រុត នៅចំណុចអូរ ភូមិខ្វិះ ជាប់នេងព្រំប្រទល់ឃុំសេកុង នោះដោយសារតែលុយក្នុងឆ្នាំ២០២៤ អត់ទាន់ធ្លាក់មកដល់ ប៉ុន្តែគម្រោងកំពង់រៀបចំហើយ នៅមិនទាន់ដាក់ឱ្យដេញថ្លៃនៅឡើយ ។

លោក ស៉ិង ម៉ាន់ មេឃុំស្រែសំបូរ បានបញ្ជាក់បន្ថែមថា ស្ពានឈើដែលបាក់ស្រុតមួយនេះ រងការបាក់ស្រុតនេះ មានទំហំប្រវែងជាង ១០ម៉ែត្រនោះដោយសារតែបាក់ដីស្រុតចុះ ហើយការសាងសងស្ពាននេះ ខាងក្រោមសរសរបានចាក់គ្រឹះបេតុដែរ មិនដឹងជាហេតុអីនៅតែបាក់ដីស្រុតទៀត ។
  
លោកបានបន្តទៀតថា ស្ពានឈើមួយកន្លែងនេះ បានប្រើប្រាស់អស់រយ:ពេល ៦ទៅ៧ឆ្នាំមកហើយដែរ ព្រោះថា ស្ពានមួយនេះមិនមែនបាក់ដោយសារតែរថយន្តដឹកធ្ងន់នោះទេ គឺបាក់ដោយសារតែនៅរដូវវស្សាមានភ្លៀងធ្លាក់ខ្លាំងហូរច្រោះបណ្ដាលឱ្យបាក់ស្រុត។

សូមបញ្ជាក់ថា ស្ពានមួយកន្លែងដែលរងការបាក់ស្រុតនេះ ស្ថិតក្នុងភូមិខិះ ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ដែលមានប្រវែង ៥០ម៉ែត្រ និងទទឹង ៥ម៉ែត្រ រងការបាក់ស្រុតប្រវែង ១០ម៉ែត្រគម្រោងថវិកាឆ្នាំ ២០២៤ និងដាក់ឱ្យដេញថ្លៃធ្វើការជួសជុលឡើងវិញ៕