2023-12-24 10:12
140

តាកែវ៖ អគ្គិភ័យបានឆាបឆេះលំនៅដ្ឋានរបស់ប្រជាពលរដ្ឋមួយគ្រួសារអស់ទាំងស្រុង នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នេះ ស្ថិតនៅ ភូមិតាំងដូង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។
  សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ចុះ សារ៉ន ភេទប្រុស អាយុ ៥១ឆ្នាំ និងប្រពន្ធឈ្មោះ ពុយ ស្រីតូច រស់នៅភូមិ-ឃុំខាងលើ។
    ប្រភពបន្តថា ក្រោយពេលកើតហេតុ កម្លាំងជំនាញចុះដល់កន្លែងកើតហេតុបានពិនិត្យ អន្តរាគមន៍បាញ់ទឹកពន្លត់ដោយប្រើប្រា រថយន្តពន្លត់អគ្គិភ័យ ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន និង១ធុង ត្រូវពន្លត់ចប់ទាំងស្រុង។ ចំពោះមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គីសនី។
   ចំពោះការខូចខាត ផ្ទះខ្ពស់មួយខ្នង សង់អំពីឈើ ប្រក់ក្បឿង ជញ្ជាំងក្ដារ ទំហំ៥ម៉ែត្រគុណនឹង៧ម៉ែត្រ រួមទាំងសម្ភារៈប្រើប្រាស់ និងទ្រព្យសម្បត្តិមួយចំនួនបានឆេះខូចខាតទាំងស្រុង និងពុំបានរាលដាលឆេះដល់ផ្ទះអ្នកក្បែរខាងឡើយ៕