2024-01-24 11:01
65

ខេត្តបាត់ដំបង៖    នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៤និង០០ នាទីស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងស្របតាមស្ថានភាពនៃការប្រែប្រួលអាកាសធាតុ ហេីយរដូវក្តៅហួតហែងនឹងឈនចូលមកដល់នាពេលខាងមុខ និងដេីម្បីធានាក្នុងការអន្តរាគមន៍ពន្លត់ និងសង្រ្គោះក្នុងករណីមានគ្រោះអគ្គិភ័យកេីតឡេីងជាយថាហេតុក្នុងមូលដ្ឋានលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុក បានចាត់តាំងកម្លាំងផ្នែកជំនាញសណ្ដាប់ធ្នាប់សាធារណៈ ដឹកនាំដោយ លោ កវរសេនីយ៍ទោ គង់ តូ អធិការរងទទួលការងារសេនាធិការ និងលោកវរសេនីយ៍ត្រី ព្រំ ផល្លា អធិការរង ជំនួយការដឹកនាំផ្នែកសណ្ដាប់ធ្នាប់ ចុះបង្ហាត់បង្រៀនអំពីបច្ចេកទេសបាញ់ទឹក និងការប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ដល់កងកម្លាំងនគរបាល និងប្រជាការពារ នៅចំណុចបុរីងិនវិត ស្ថិតក្នុងភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបងដែលមានកម្លាំងចូលរួមសរុប ចំនួន ៧៨ នាក់ ក្នុងនោះ ៖ 
-កម្លាំងផ្នែកសណ្ដាប់ធ្នាប់ ចំនួន ០៥ នាក់
-កម្លាំងអន្តរាគមន៍ ចំនួន ១៥ នាក់
-កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចំនួន ១២ នាក់
-កម្លាំងនគរបាលវរៈការពារព្រំដែនគោក៨១៧ ចំនួន ០៦ នាក់
-កម្លាំងផ្នែកសឹករងស្រុកសំពៅលូន ចំនួន ១០ នាក់
-កម្លាំងប្រជាការពារទាំង៦ឃុំ ចំនួន ៣០ នាក់ ។
ការបង្រៀននេះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន ០១ គ្រឿង អស់ទឹកចំនួន ០១រថយន្តនិងបានបញ្ចប់នៅវេលាម៉ោង ១៦និង០០ នាទីថ្ងៃដដែល ៕