2024-03-07 11:03
56

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្រេចដកបញ្ឈរជើង លោក ភាព តុលា ស្មៀនឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម ក្រោយបែកធ្លាយរឿងពុករលួយទារលុយពីពលរដ្ឋ ថ្លៃសុំច្បាប់រៀបអាពាហ៍ពិពាហ៍ ចំនួន ២០០ដុល្លារ និងរឿងមានរឿងមិនប្រក្រតីមួយចំនួនទៀត។ 

យោងតាមដីកា ស្ដីពី ការផ្ទេរភារកិច្ចមន្ត្រីរាជការ របស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ របស់ លោក អ៊ុន ចាន់ដា ក៏បានចេញដីកា សម្រេចតែងតាំង លោកស្រី វី សុង៉ោ ពីមន្ដ្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន រដ្ឋបាលស្រុកបាធាយ ឲ្យទៅបម្រើការងារ ជាមន្ដ្រីស្មៀនឃុំច្បារអំពៅ រហូតមានការសម្រេចពីក្រសួងមហាផ្ទៃ..!។ 

ចំពោះដីកាសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម ពុំបានបញ្ជាក់ពីមូលហេតុក្ដី…ប៉ុន្តែប្រភពដែលបង្ហើបបានឲ្យដឹងថា ពាក់ព័ន្ធករណីទាលុយពីប្រជាពលរដ្ឋថ្លៃធ្វើលិខិតស្នាមផ្សេងៗ ត្រូវបានប្រជាពលរដ្ឋការរិៈគន់របស់ពលរដ្ឋនៅលើបណ្ដាញទំនាក់ទំនងសង្គមទារលុយចន្លោះពី១០០ ទៅ២០០ដុល្លារ ជាថ្នូរនឹងការស្នើសុំច្បាប់រៀបអាពាហ៍ពិពាហ៍ ព្រមទាំងប្រើពាក្យសម្ដី កាយវិការមិនសមរម្យទៀតផង។

សូមជម្រាបថា ប្រជាពលរដ្ឋម្នាក់ មានឈ្មោះ តូច សាន រស់នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម សរសេរលិខិតបង្ហោះលើបណ្តាញសង្គមគោរពជូនលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង អភិបាលស្រុកបាធាយ កើតទុក្ខ មិនសុខចិត្ត និងទង្វើរ កាយវិកា លោក ភាព តុលា ស្មៀនឃុំផ្អាវ ព្រោះកាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ៤ល្ងាច ពេលដែលគាត់បានទៅសុំធ្វើច្បាប់ការកូនស្រាប់តែ លោក ភាព តុលា (ស្មៀនឃុំផ្លូវ) បានប្រើពាក្យសម្ដី និង កាយវិការមិនសមរម្យ មកលើករូបគាត់ជាប្រជាពលរដ្ឋទាំងដែរ សុំធ្វើច្បាប់ការសោះ ស្រាប់តែលោក ភាព តុលា ទារប្រាក់ពីដល់ ២០០ដុល្លារជាថ្នូរ និងការបោះត្រាឲ្យលើលិខិតពាក្យសុំច្បាច់ការ ហើយបានសុំអង្វសុំត្រឹម ១០០ដុល្លារ បានហើយឲ្យ ១០០ដុល្លារហើយ លោកភាព តុលា មិនចង់ធ្វើឲ្យទៀត។

ពាក់ព័ន្ធករណីទាលុយ ១០០ឬ២០០ដុល្លារថ្លៃធ្វើសំច្បាប់ការនេះ ប្រជាពលរដ្ឋបាន បានស្មើសុំឲ្អភិបាលខេត្តកំពង់ចាម និង អភិបាលស្រុកបាធាយ និង លោកមេឃុំផ្លូវ ជួយពន្យល់ដល់គាត់ជាពលរដ្ឋស្លូតត្រង់ផង។

នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ក្រោយចេញសម្រេចដកបញ្ឈជើង លោក ភាព តុលា ពីស្ៗនឃ្មុំច្បារអំពៅ ស្រុកបានធាយ លោក អ៊ុន ចាន់ដា បានសរសេរបញ្ជាក់យ៉ាងដូចច្នេះថា «រៀបចំផ្ទះយេីងអោយកាន់តែស្អាត»៕