2024-01-08 01:01
82

ភ្នំពេញ ៖ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ និង៤០នាទីព្រឹកថ្ងៃទី ៨ ខែមករាឆ្នាំ២០២៤ ស្ថិតនៅត្រង់ចំណុចភ្លើងស្តុបឫស្សីផ្អែម ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញមានរថយន្តដឹកស្រាបៀរមួយគ្រឿង ខណៈអ្នកបើកបរក្នុងល្បឿនលឿនមិនប្រយ័ត្នពេលមកដល់ផ្លូវកោងបួងចង្កូតខ្លាំងពេកស្រាប់តែក្រឡាប់ផ្ងារជើងម្ខាង  ។
  តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 3A-0556 ដឹកស្រាបៀរពេញរថយន្តធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រពីត្បួងទៅជេីងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុក៏បានបួងចង្កូតបត់ឆ្វេងស្រាប់តែរអិលបណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារជើង ធ្វើឱ្យរថយន្តរងការខូចខាត តែក្នុងករណីនេះមិនបង្កឱ្យមានអ្នកណារងរបួសនោះឡើយ ។ 

   ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ ចុះទៅដល់កន្លែងកើតហេតុ ហើយបានពិនិត្យឃើញរថយន្តខាងលើមិនបង្កឱ្យមានអ្នករងរបួសនិងមិនបណ្ដាលឱ្យខូចខាតដល់សម្បត្តិរដ្ឋទើបសមត្ថកិច្ចអនុញ្ញាតឱ្យអ្នកបើកបររថយន្តហៅរថយន្តស្ទូចមកស្ទូចយករថយន្តចេញពីដងផ្លូវទៅជួសជុលដោយខ្លួនឯង៕