2023-05-09 10:05
251


ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានផ្ទះប្រជាពលរដ្ឋចំនួន១៤ខ្នងរងការខូចខាតនិងងាប់ក្របី០១ក្បាលដោយសារតែមានភ្លៀងមួយមេលាយឡំជាមួយខ្យល់កន្ត្រាក់និងរន្ទះកាលពីវេលាម៉ោង៣រសៀលថ្ងៃទី៨ខែឧសភាស្ថិតនៅឃុំដូង ស្រុករមាសហែក។


យោងតាមអាជ្ញាធរស្រុកបានអោយដឹងថាគ្រួសារដែលរងគ្រោះមាន៖ ទី១-ម្ចាស់ក្របី ដែលងាប់ដោយសាររន្ទះបាញ់មានឈ្មោះ មុំ ហន ភេទប្រុស អាយុ64ឆ្នាំ នៅភូមិត្រពាំងធំ ឃុំដូង ស្រុករមាសហែក។
ទី២-ឈ្មោះ រស់ ហុន ភេទប្រុស អាយុ៥២ឆ្នាំ ផ្ទះតៀមទំហំ៥មx៨ម សង់អំពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី នៅភូមិគរ រងការខូចខាតទាំងស្រុង។
ទី៣-ឈ្មោះ ប្រេះ រិន ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិគរ ខូចខាតដំបូលផ្ទះ០១ចំហៀង។
ទី៤-ឈ្មោះ សុខ អូន ភេទប្រុស អាយុ៥០ឆ្នាំ នៅភូមិគរ របើកស័ង្កសីដំបូលផ្ទះចំនួន១១សន្លឹក។
ទី៥-ឈ្មោះ ញឹម សាវន ភេទប្រុស អាយុ៥០ឆ្នាំ នៅភូមិគរ ខូចខាតជ្រុះក្បឿង ៣២សន្លឹក។
៦-ឈ្មោះ វ៉ា សុខុន ភេទប្រុស អាយុ៦៧ឆ្នាំ នៅភូមិត្រពាំងរំពាក់ ជ្រុះក្បឿងចំនួន៧២សន្លឹក។
ទី៧-ឈ្មោះ សេក សុខា ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិត្រពាំងរំពាក់ របើកដំបូលហ្វ្រីប្រូ១៥សន្លឹក។
ទី៨-ឈ្មោះ ពៅ សាផាត ភេទស្រី អាយុ ៤៨ឆ្នាំ នៅភូមិជាធាជ របើកក្បឿង ១០៨សន្លឹក។
ទី៩-ឈ្មោះ វ៉ា តង់ ភេទប្រុស អាយុ៥៧ឆ្នាំ នៅភូមិជាធាជ ខូចខាតក្បឿងចំនួន៥៤សន្លឹក។


ទី១០-ឈ្មោះ កែត  នី ភេទស្រី អាយុ៤២ឆ្នាំ នៅភូមិថ្មី ខូចខាតក្បឿងចំនួន១២៥សន្លឹក។
ទី១១-ឈ្មោះ ទួក ល្អិត ភេទស្រី អាយុ៥៧ឆ្នាំ នៅភូមិស្វាយពក ខូចខាតក្បឿងចំនួន១៥២សន្លឹក។
ទី១២-ឈ្មោះ ប្រាក់ សារី ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិស្វាយពក ខូចខាតក្បឿងចំនួន១៧១សន្លឹក។
ទី១៣-ឈ្មោះ សោម សុខា ភេទស្រី អាយុ៥២ឆ្នាំ នៅភូមិស្វាយពក ខូចខាតក្បឿងចំនួន១៤៤សន្លឹក។
ទី១៤-ឈ្មោះ អ៊ុង យ៉ាត ភេទប្រុស អាយុ៥៥ឆ្នាំ នៅភូមិស្វាយពក ខូចខាតស័ង្កសីចំនួន០៧សន្លឹក។
ដោយករណីនេះមិនប៉ះពាល់ឬមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។
អាជ្ញាធរមូលដ្ឋានស្រុកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និង ក្រុមគ្រួសារ ដោយត្រូវបិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ដែលងាយនឹងបង្កឱ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ផងដែរ៕