2024-01-25 01:01
69

(ភ្នំពេញ)៖     នៅព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៤ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីរាជការក្រោមឱវាទក្រសួងជាច្រើនរូបផងដែរ ។

នៅក្នុងរយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៥-២៦ និងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំក្រសួងដែលទទួលខុសត្រូវតាមអនុវិស័យទាំង៥ និងកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នឹងធ្វើបទបង្ហាញជូនដល់អង្គសន្និបាត ដើម្បីជជែកពិភាក្សា ផ្ដល់ធាតុចូលសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រអនុវត្តសម្រាប់ឆ្នាំ២០២៤។

អង្គសន្និបាត នឹងបិទបញ្ចប់នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។