2024-01-05 04:01
82

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់អ្នកប្រកបមុខរបរឡើងត្នោតត្រូវភ្លើងឆេះព្រៃរាលដល់ដើមត្នោតបណ្តាលឲ្យគាត់ធ្លាក់ចូលក្នុងភ្លើងបណ្តាលឲ្យស្លាប់តែម្តងនេះបើតាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងនៅព្រឹកថ្ងៃ០៥ ខែមករាឆ្នាំ២០២៤នេះ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ដូ ដន ភេទប្រុសអាយុ ២៥ឆ្នាំ រស់នៅភូមិថ្មី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ប្រកបរបរឡើងត្នោត។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា,មុនពេលកើតហេតុជនរងគ្រោះតែងតែប្រកបរបរឡើងត្នោតដើម្បីយកទឹកទៅធ្វើជាស្ករសម្រាប់លក់ផ្គត់ផ្គង់ជីវភាពគ្រួសារប៉ន្តែជាអកុសលនៅពេលដែលគាត់កំពុងតែឡើងលើដើមត្នោតនោះស្រាប់តែមានភ្លើងឆេះព្រៃរាលដាលដល់ដើមត្នោតធ្វើឲ្យជនរងគ្រោះធ្លាក់មកដល់ដីបណ្តាលឲ្យស្លាប់តែម្តង។

ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិថ្មី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៤ខែមករាឆ្នាំ២០២៤។
ក្រោយកើតហេតុសមត្ថកិច្ចធ្វើការត្រួតពិនិត្យសពជនរងគ្រោះហើយប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ករណីខាងលើ កម្លាំងនគរបាលស្រុកភ្នំស្រួចបានប្រើប្រាស់រថយន្តបាញ់ទឹកពន្លត់ភ្លើងទើបរលត់ទៅវិញ៕