2024-04-08 08:04
30

ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្តម៉ាក Ford Ranger XLT មួយគ្រឿងយ៉ាងលឿនមិនប្រយ័ត្ន ខណៈមកដល់ផ្លូវកោងក៏បុកសួនច្បារពុះចែកទ្រូងផ្លូវនិងហោះទៅបុកឡេីងសួនរង្វង់មូលព្រហ្មមុខបួនថែមទៀតបណ្តាលឱ្យខូចខាតយ៉ាងដំណំ រួចហើយបេីករត់ តែត្រូវសមត្ថកិច្ចឃាត់បានកាលពីវេលាម៉ោង២ និង៥០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦A សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ 

  តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនកេីតហេតុគេឃេីញរថយន្តបង្កម៉ាក Ford Ranger XLT ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BT-3931 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ។ លុះមកដល់ចំណុចកេីតហេតុផ្លូវរាងកោងបន្តិច ឯអ្នកបេីកបរក៏មិនបង្អន់ល្បឿនក៏ជ្រុលទៅបុកឡេីងខឿនសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៦ បណ្ដាលឱ្យបាក់បង្គោលបង្ហាញចរាចរណ៍មួយដេីម និងហោះទៅបុកបង្គោលភ្លេីងឡេីងរង្វង់មូលព្រហ្មមុខបួនបន្ថែមទៀតធ្វើឱ្យរងការខូចខាត ។ ភ្លាមៗនោះអ្នកបេីករថយន្តបង្កមិនឈប់ទទួលខុសត្រូវនៅកន្លែងកេីតហេតុនោះទេ គឺបានបេីកត្រឡប់មកក្រោយវិញរហូតដល់ម្ដុំវត្តកៀនឃ្លាំងក៏ត្រូវសមត្ថកិច្ចឃាត់បានទាំងតៃកុង និងរថយន្ត។ 

   ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សណាម្នាក់នោះឡេីយ ។ បន្ទាប់មកសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកដេីម្បីរង់ចាំដោះស្រាយតាមច្បាប់  ៕