2024-05-01 02:05
41

បុរសម្នាក់បើករថយន្តម៉ាស្តាមួយគ្រឿង ទិសដៅ តាមបណ្ដោយផ្លូវជាតិលេខ 4 ពីកើតមកលិច មកដល់ចំណុច ផ្លូវបំបែកបទចូលផ្សារអង្គ ស្រាប់តែរថយន្តបាន រ៉េ ចង្កូតធ្លាក់ចូលប្រឡាយ ។

ភ្លាមៗនោះស្រាប់តែមានអ្នកសារព័ត៌មានពីរនាក់បានទៅផ្តិតយករូបភាពដើម្បីធ្វើការផ្សព្វផ្សាយស្រាប់តែម្ចាស់រថយន្ត mazda ពាក់ស្លាកលេខ ភ្នំពេញ2 AX95 27 ខាងលើ បែរជាមកវាយអ្នកសារព័ត៌មានមួយដៃចំកណ្ដាលមុខ។

ជនបង្កខាងលើនោះបាន វាយអ្នកសារព័ត៌មានហើយត្រូវបានបក្សពួករបស់ ខ្លួន នាំ យកចេញពីកន្លែងទីតាំង កើត ហេតុ ភ្លាមៗផងដែរ។
ហេតុការណ៍ខាងលើនេះ នៅវេលាម៉ោង9.40នាទីយប់ថ្ងៃទី30ខែមេសាឆ្នាំ2024 នៅតាមបណ្ដោយផ្លូវជាតិលេខ 4 ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅទី 3 ខណ្ឌពោធិ៍សែនជ័យ។
បើតាមប្រភពព័ត៌មាន ពីកន្លែង កើត ហេតុបានឣោយដឹងថា ជនបង្កខាងលើ បើករថយន្តក្នុងស្ថានភាពស្រវឹងជោគជាំ ហើយ នៅក្នុងរថយន្តខាងលើនោះក៏មានអាវ មន្ត្រី កងរាជអាវុធហត្ថលើផ្ទៃប្រទេស សាក់ បួន ផងដែរ

ប៉ុន្តែ មិនទាន់ដឹងថាអាវខាងលើហ្នឹងជាអាវរបស់ជនបង្កឬមួយក៏យ៉ាងណានោះទេបើសិនជាអាវរបស់ជនបង្ករពិតប្រាកដមែនមិនគួរណា ជនបង្កខាងលើនោះមកប្រើអំពើហិង្សាដាក់អ្នកសារព័ត៌មានដូច្នេះទេព្រោះអីខ្លួនគឺជាអ្នក អនុវត្តច្បាប់ និងជាគំរូឲ្យប្រជាពលរដ្ឋ យកគំរូតាម។

សូមគោរពស្នើ ដល់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា នឹងឯកឧត្តម រ័ត្ន ស្រៀង មេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ជួយពិនិត្យមើល ជនបង្កខាងលើនេះជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសឬមួយក៏ មិនមែនបើសិនជាមន្ត្រីកងរាជ អាវុធហត្ថលើផ្ទៃប្រទេសពិតប្រាកដមែនសូមឯកឧត្តម ជួយអប់រំណែនាំនិងចាត់វិធានការណាមួយទៅលើបុគ្គលលោកនេះផង ព្រោះអីទង្វើនេះមិន មិនសម ខ្លួនជាមន្ត្រីកងរាជអាវុធហត្ថនោះទេ។