2024-05-13 07:05
154

(បាត់ដំបង) យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានបញ្ជាក់ថា នៅវេលាម៉ោង១៦នឹង៣០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រស្រុកបវេល មានភ្លៀងធ្លាក់មួយមេលាយឡំជាមួយខ្យល់កន្រ្ទាក់និងផ្គររន្ទះ បានបណ្តាលអោយឃុំចំនួន០២ របស់ស្រុកបវេល រងផលប៉ះពាល់បណ្តាលអោយមនុស្សម្នាក់ស្លាប់ និងផ្ទះពលរដ្ឋ០៤ខ្នងរងការខូចខាត។
របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ឃុំចំនួន០២ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ផ្គរន្ទះ ក្នុងនោះមានឃុំល្វា បណ្តាលអោយរន្ទះបាញ់ស្លាប់មនុស្សម្នាក់ឈ្មោះ ផា ណារ៉ាំង ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិតានី ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង និងឃុំក្តុលតាហែន បណ្តាលអោយខូចខាតរបើកដំបូលផ្ទះប្រជាពលរដ្ឋសរុបចំនួន០៤ខ្នង ។