2024-05-20 08:05
171

ភ្នំពេញ៖ នារីជនជាតិបរទេសម្នាក់ ត្រូវបានប្រទះឃើញធ្លាក់ពីលើអគារមនៃសណ្ឋាគារ  មិនដឹងមានបញ្ហាអ្វី បានសម្រេចចិត្ត លោតសម្លាប់ខ្លួនពីលើ «អូរឫស្សី១» បណ្តាលឱ្យស្លាប់ភ្លាមៗដោយមិនទាន់មូលហេតុពិតប្រាកដ។
ហេតុការណ៍ភ្ញាក់ផ្អើលជនបរទេសធ្លាក់ពីលើសណ្ឋាគារខាងលើ បានកើតឡើនៅវេលាម៉ោងប្រមាណជាង ០៩ព្រឹក នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ ត្រង់ចំណុច អគាលេខ១៤ នៃសណ្ឋាគារ «អូរឬស្សី១» ស្ថិតតាមបណ្តោយផ្លូវលេខ ១១១ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
  តាមប្រភពបានឲ្យដឹងថា នារីជនជាតិបរទេសម្នាក់ ត្រូវបានប្រទះធ្លាក់ពីលើអគារសណ្ឋាគារ «អូរឫស្សី១» បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះទៅអន្តរាគមន៍ការពារជុំវិញកន្លែងហេតុភ្លាមៗ ដើម្បីរងចាំជំនាញពិនិត្យ ធ្វើកោសលវិច្ឆ័យសពជនរងគ្រោះ។ ចំពោះមូលហេតុនៃការធ្លាប់របស់នារីរងគ្រោះនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការត្រួតពិនិត្យ កោសល្យវិច័យ លើសពស្ត្រីបរទេសខាងលើផងដែរ៕