2024-05-22 05:05
162

ភ្នំពេញ ៖ រថយន្តកូរ៉េដឹកមាន់មួយគ្រឿង អ្នកបើកបរងងុយដេក ងោកមួយភាំងរេចង្កូតធ្លាក់ចូលប្រឡាយទឹកស្អុយ បណ្តាលឱ្យរងការខូចខាត កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ មុខសាលារៀនអូរដឹម ភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
  តាមប្រភពពីកម្មករ បានឱ្យដឹងថា មុនកើតហេតុ រថយន្ត កូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-9286 ដឹកកេសមាន់ បេីកបរដោយបុរសម្នាក់ រួមដំណេីរទាំងអ្នកបើកទាំងកម្មករ សរុបគ្នា៦នាក់ វិលត្រឡប់មកពីដឹកមាន់ដាក់ឱ្យម៉ូយវិញ បើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ពីកើតទៅលិច ដល់ចំណុចកើតហេតុ អ្នកបើកបរងងុយដេក ងោកមួយភាំង រេចង្កូតធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ បណ្តាលឱ្យរបួសជើងស្រាល៣នាក់ និងខ្ទេចកាប៊ីនរថយន្ត ។
រថយន្តខាងលើ ជួបគ្រោះថ្នាក់ដោយខ្លួនឯង សមត្ថកិច្ចឱ្យម្ចាស់ហៅរករថយន្តស្ទូចទៅលើកចេញពីក្នុងប្រឡាយ ដើម្បីយកទៅជួសជុលដោយខ្លួនឯង ៕