2024-05-29 06:05
188

(កែប)នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៤នេះលោក ថឹង បូរិន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកែបបានប្រាប់ឲ្យដឹងថាមានអវត្តមានអណ្តើកសមុទ្រមួយក្បាលទៀតដែលប្រជានេសាទ នៅសហគមន៍នេសាទអង្កោល នៅក្នុងឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ចាប់បានយកមកប្រគល់ជូនខណ្ឌរដ្ឋបាលជលផលខេត្តកែប ដើម្បីប្រលែងចូលសមុទ្រ សមុទ្រវិញក្រោយពីអណ្តើកមួយក្បាលនោះត្រូវបានអ្នកនេសាទ ចាប់បាននៅសមុទ្រដោយចៃដន្យ។

នេះបើយោងតាម លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកែប បានបញ្ជាក់ឲ្យដឹងថាកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញនេះថា អវត្តមានអណ្តើកសមុទ្រខាងលើនេះ គឺជាប្រភេទអណ្តើកញីមួយក្បាល់នេះវាមានទម្ងន់ ៨,៥០គីឡូក្រាម បណ្ដោយវាមានប្រវែង ៤០ សង់ទីម៉ែត្រ និងមានទទឹងប្រវែង ៣៨ សង់ទីម៉ែត្រ ត្រូវបានកឹបដែលមានតួលេខ KH 2082 រួចក៏ប្រលែងចូលសមុទ្រអង្កោលស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកែបវិញឱ្យរស់តាមធម្មជាតិ។

លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកែបលោកបានបន្តថា អណ្តើកសមុទ្រដែលយើងបានលែងចូលសមុទ្រវិញនោះ ដោយទទួលបានពីប្រជានេសាទម្នាក់មានឈ្មោះ ជាតិ ធឿន ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប បានប្រគល់តាមរយៈលោក ចក់ ស៊ីនាថ នាយផ្នែករដ្ឋបាលជលផលដំណាក់ស្ដេច។

បើតាមក្រុមអ្នកអភិរក្សសង្កេតឃើញថា អវត្តមានសត្វសមុទ្រកម្រៗមួយរយៈពេលចុងក្រោយនេះពួកគេបានប្រទះឃើញជាច្រើនប្រភេទ បានបង្ហាញអវត្តមាន នៅក្នុងសមុទ្រខេត្តកែប និងខេត្តកំពត ដូចជា ផ្សោតផ្កាឈូកសមុទ្រ និងជ្រូកទឹក ល្មិច ជាដើម(ល)។(សឹង រ៉ាត់)