2024-05-28 06:05
172

 (កែប)នាថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២៤នេះលោក កូវ គឹមហាក់ តំណាងឱ្យក្រុមហ៊ុន ដែលបានសាងសង់កំពង់ផែសេះសដឹកជញ្ជូនទំនិញកម្រិតធន់ធ្ងន់របស់ខេត្តកែប  ជាប្រវត្តិសាស្រ្ត ដែលមានកំពង់ផែ មានសមត្ថភាពក្នុងការដឹកជញ្ជូនទំនិញបានពី ៥ពាន់តោនដល់ ៨ពាន់តោនបានទៀតផង។
    ចាប់តាំងពីដំណើរការសាងសង់ រហូតមកទល់ពេលនេះ ចំណតជលយានសេះស ឬ (កំពង់ផែសេះស) សម្រេចការសាងសង់របស់ខ្លួនក្នុងរង្វង់ប្រមាណ ៩០% ហើយគ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។
លោក កូវ គឹមហាក់ តំណាងក្រុមហ៊ុន បានឲ្យដឹងទៀតថា យើងបានអនុវត្តន៍គម្រោងសាងសង់កំពង់ផែសស នេះអស់រយៈពេល ២ឆ្នាំមកហើយ ក្នុងនោះសម្រេចបានលទ្ធផលបាននៅក្នុងរង្វង់ប្រមាណ ៩០% ហើយដែរ។
ក្នុងនោះយើងសម្រេចបាន ក្នុងការចាក់ដី និងឈូសឆាយបំពេញទីលានកំពង់ផែ សាងសង់ផែប៉េតុង ដោយបានចាក់គ្រឹះ រៀបជញ្ជាំងទប់ដី និងធ្នឹមប្រវែង ការចាក់ប៉េតុងលើទីលានផែ និងជួសជុលផ្លូវសម្រាប់ចូលកំពង់ផែ មានប្រវែង ២.០០០ម៉ែត្រ ជាមួយការសាងសង់ទីស្នាក់ការកំពង់ផែ ជាមួយគ្រឿងសង្ហារឹមមួយចំនួនហើយដែរ។
លោក កូវ គឹមហាក់ តំណាងឱ្យក្រុមហ៊ុនបានបញ្ជាក់ឱ្យដឹងថា នៅពេលក្រុមហ៊ុនសាងសង់រួច កំពង់ផែមួយនេះមានសមត្ថភាព ក្នុ្ងងការផ្ទុកទំនិញចាប់ពី ៥ពាន់តោន ទៅ ៨ពាន់តោន ដោយសារទីតាំងដែលយើងកំពុងសាងសង់ជាប្រភេទដីល្បាប់ (ដីខ្មៅ) ពិតណាស់វាមិនអាចដំណើរការបានទេ ប្រសិនបើយើងមិនធ្វើកាយដីស្អុយទាំងនោះចេញ ហើយជំនួសមកវិញដោយដីដែលមានគុណភាព អាចទ្រទ្រង់ទម្ងន់ដ៏ធ្ងន់នេះបាន។
    លោក កូវ គឹមហាក់ តំណាងឱ្យក្រុមហ៊ុនបានបន្ថែមពីនោះទៀតនៅមាន ហេដ្ឋារចនាសម្ព័ន្ធនានាក៏ធ្វើឡើងស្របតាមគុនភាពខ្ពស់ទើបយើងអាចធានាដែលកំពង់ផែមួយនេះ អាចមានសមត្ថភាពផ្ទុកទំនិញដល់កម្រិតធ្ងន់ទាំងនោះបាន។
គួរបញ្ជាក់ថា គម្រោងសាងសង់ចំណតជលយានសេះសនេះ ជាប្រភេទគម្រោងវិនិយោគ BOT ដោយទទួលបានការគាំទ្រពីរដ្ឋបាលខេត្តជាគម្រោងវិនិយោគចំណតជលយាន (កំពង់ផែសេះស) ស្ថិតនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប និងស្របតាមស្មារតីលិខិត របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅលើផ្ទៃដីដែលមានទំហំ ៣០.០០០ម៉ែត្រការ៉េ។
គម្រោងនេះ ត្រូវបានសិក្សាច្បាស់លាស់ ព្រមជាមួយនូវកិច្ចសន្យាការពារបរិស្ថានដោយក្រុមហ៊ុនសាងសង់ និងមានការឯកភាពដោយក្រសួងបរិស្ថានផងដែរ។
គម្រោងនេះក៏ត្រូវបានសាងសង់ឡើងស្របតាមលិខិតអនុញ្ញាត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
  កំពង់ផែដឹកទំនិញធន់ធ្ងន់មួយនេះនិងរំពឹងថា ពិតជាល្អណាស់សម្រាប់រកចំណូល ដែលអាចឈានទៅពង្រីកសេដ្ឋកិច្ចជាតិនិងខេត្ត ផ្តល់ឱកាសការងារដល់ពលរដ្ឋ និងជះផលជាវិជ្ជមានរបស់ប្រជានេសាទនិងសហគមន៍ផងដែរ។(សឹង រ៉ាត់)