2024-06-22 11:06
141

ភ្នំពេញ៖ សិស្សសាលាជម្ពូវ័នប្រុសស្រីមួយក្រុមគេចសាលាមិនចូលរៀនត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សហការជាមួយអាជ្ញាធរសង្កាត់ចោមចៅទី៣ ចុះប្រមូលយកមកធ្វេីការអប់រំណែនាំរួចហៅឪពុកម្តាយមកធានាទៅអប់រំបន្តនៅផ្ទះ។ 

ការចុះប្រមូលក្រុមសិស្សសាលាខាងលេីនេះបានធ្វេីឡេីង នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងតូបលក់កាហ្វេក្បែរបង វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ 

លោក សុទ្ធ សុជាតិ ចៅសង្កាត់រងទី១ នៃសាលាសង្កាត់ចោមចៅទី៣ បានឱ្យដឹងថា ដោយមានការចង្អុលណែនាំ ពីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ឱ្យចុះធ្វេីការណែនាំសិស្សសាលាដែលគេចពីសាលាមិនចូលរៀនតាមតូបកាហ្វេ និងសូមឱ្យម្ចាស់ទីតាំងជួយសហការ ទេីបរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ សហការជាមួយ អាជ្ញាធរ សង្កាត់ចោមចៅទី៣ ចុះរដ្ឋបាលតាមតូបកាហ្វេ ។

លោក សុទ្ធ សុជាតិ បន្តថា ក្នុងប្រតិបត្តិការខាងលេីនោះឃាត់សិស្សសាសាចំនួន១៤នាក់ក្នុងនោះស្រី៤នាក់ យកមកធ្វើការអប់រំណែនាំ និងកាត់សក់ជូនពួកគាត់ នៅក្នុងបរិវេណ វិទ្យាល័យ ហ៊ុនសែន ជម្ពូវ័ន ។ 

  តាមការបញ្ជាក់ពីលោកគ្រូអ្នកគ្រូ បានប្រាប់ថា ពួកគាត់ចូលរៀន ក្នុងមួយថ្ងៃ បានតែមួយម៉ោងទេ ហើយគេចមិនរៀនបន្តទៀត ។ 
លោកគ្រូ អ្នកគ្រូ នឹងអញ្ជើញឪពុកម្ដាយ របស់ពួកគាត់មកជួបពិភាក្សា (វិន័យ នឹងការសិក្សា) ៕