2024-08-27 04:08
56

ភ្នំពេញ៖ សម្រាប់ព្រឹត្តិការណ៍ដ៏អច្ចារ្យប្រដាល់គុនខ្មែរមិត្តភាពជាតិ អន្តរជាតិ សម្រិតថ្នាល ដែលមានរយៈពេល ចំនួន ០៣ថ្ងៃ ដែលរៀបចំឡើងដោយសមាគមសារព័ត៌មាន អេឡិចត្រូនិក អឹម អេស ជេ សហការបន្តផ្សាយផ្ទាល់ដោយស្ថានីយ៍ទូរទស្សន៍ ឌីជីថល អឹម អេស ជេ ក្រោយការការឧប្ថម្ភផ្តេចមុខដោយស្រាបៀរគ្រុឌ របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ត្រូវបានបិទបញ្ចប់ដោយភាពជោគជ័យ និងមានការគាំទ្រចូលរួមទស្សនាផ្ទាល់យ៉ាងច្រើនកុះករផងដែរ។

កម្មវិធីប្រដាល់ Krud Kun Khmer Min នេះ បានរៀបចំធ្វើឡើងស្ថិតនៅដីឡូត៍មួយកន្លែង ក្នុងទឹកដីសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ការរៀបចំកម្មវិធី Krud Kun Khmer Min គឺមានការគាំទ្រ និងឧប្ថម្ភជួយជ្រោមជ្រែងទាំងស្រុងរបស់ ស្រាបៀរគ្រុឌ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក្រោយការដឹកនាំរបស់ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដែលស្ថាបនិយវ័យក្មេងប្រកបដោយបទពិសោធន៍ និងមាននាំយកនូវផលិតផលជាស្នាដៃរបស់កូនខ្មែរ ឱ្យមានភាពល្បីល្បាញរន្ទឺទៅកាន់ឆាកអន្តរជាតិ តាមរយៈគុណភាពដ៏ល្អប្រណិត និងអនាម័យខ្ពស់។

លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិក អឹម អេស ជេ និងជាអគ្គនាយកស្ថានីយ៍ទូរទស្សន៍ អឹម អេស ជេ បានថ្លែងឱ្យដឹងថា៖ «កម្មវិធីប្រកួនគុនខ្មែរមិត្តភាពជាតិ និងអន្តរជាតិ កម្រិតថ្នាល ដែលមានឈ្មោះថា «Krud Kun Khmer Mini» មានរយៈពេល ចំនួន ០៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៣-២៤-២៥ ខែសីហា ឆ្នាំ២០២៤នេះ ក្រោមការឧប្ថម្ភផ្តេចមុខដោយ ស្រាបៀរ គ្រុឌ ផលិតដោយក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលមានអ្នកឧកញ៉ា សំអាង វឌ្ឍនៈ ជាអគ្គនាយកក្រុមហ៊ុន»។ លោកបណ្ឌិតបានបន្ថែមទៀតថា «អ្នកឧកញ៉ា សំអាង វឌ្ឍនៈ តែងគាំទ្រ និងលើកម្ពស់វិស័យកីឡាគ្រប់ប្រភេទនៅកម្ពុជា ឱ្យមានភាពល្បីល្បាញលើឆាកអន្តរជាតិ ជាពិសេសវិស័យកីឡាប្រដាល់គុនខ្មែរតែម្តង»។

លោកបណ្ឌិត ម៉េង សុភ័ណ្ឌ បានបញ្ជាក់ថា៖ សម្រាប់ការបើកព្រឹត្តិការណ៍ដ៏អស្ចារ្យប្រកួតកីឡាប្រដាល់គុនខ្មែរ «Krud Kun Khmer Mini» នៅថ្ងៃទី២៣ ខែសីហា កន្លងទៅ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក ផុន សុផាន អភិបាលរងខណ្ឌពោធិ៍សែនជ័យ តំណាងលោក សក់ ច័ន្ទកាញ៉ារិទ្ធ អភិបាលខណ្ឌ លោកចៅសង្កាត់ចោមចៅ២ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញរបស់កីឡាករ កីឡាការិនី ពីមួយគូរទៅមួយគូរលោកសង្កេតឃើញថា ពួកគេពិតប្រឹងប្រែងប្រយុទ្ធតតាំងក្នុងនាមជាកីឡាថ្នាលប្រកបដោយគុណភាព ដោយបញ្ចេញអស់សមត្ថភាព ដើម្បីដណ្តើមយកជ័យជម្នះស្របតាមលក្ខខណ្ឌបច្ចេកទេសកីឡាផងដែរ។

នាឱកាសបើកកម្មវិធីប្រដាល់គុនខ្មែរថ្នាលមិត្តភាពជាតិ និងអន្តរជាតិ «Krud Kun Khmer Mini» នោះ លោក ផុន សុផាន អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានថ្លែងថា៖ ក្នុងនាមអាជ្ញាធរដែនដីសូមថ្លែងអំណរគុនយ៉ាងជ្រាវជ្រៅទៅដល់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលបានរៀបចំការប្រកួតប្រដាល់គុនខ្មែរ ក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យនាពេលនេះ ដើម្បីជាលើកស្ទួយដល់វិស័យគុនខ្មែររបស់យើង។ លោកអភិបាលរង បានបន្ថែមទៀតថា៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ តែងតែងចូលរួមលើកស្ទួយវិស័យប្រដាល់គុនខ្មែរ និងបានចូលរួមឧប្ថមគាំទ្រសម្ភារៈបិក្ខាមួយចំនួនតាមលទ្ធភាពដែលមានទៅដល់ក្លឹប្រដាល់គុនខ្មែរ ដែលមានក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ។

លោក ផុន សុផាន អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា៖ «គុនខ្មែរ គឺជាសិល្បៈក្បាច់គុនបុរាណរបស់ខ្មែរយើងដែលបានកកើតអស់រយៈពេលរាប់ពាន់ឆ្នាំតាំងពីបុរាណកាល និងមានកប់បាត់មួយរយៈពេលដោយសារប្រទេសជាតិយើងមានសង្គ្រាមជាង ៥០០ឆ្នាំ រហូតដល់បច្ចុប្បន្ននេះ ប្រទេសជាតិមានសុខសន្តិភាពពេញលេង ទើបមានឱកាសចាប់ផ្តើមគាស់កកាយឡើងវិញ ដើម្បីបង្ហាញកូនចៅជំនាន់ក្រោយ និងនាំគុនខ្មែរនាំទៅឆាក់អន្តរជាតិបានស្គាល់ និងឃើញអំពីគុនខ្មែរ ដោយមានការរីកចំរើន ព្រមទាំងគាំទ្រយ៉ាងផុសផុល តាមរយៈការជ្រួយជ្រោមជ្រែងពីសំណាក់ក្រុមហ៊ុននានា ជាពិសេស អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានចូលរួមនាំគុនខ្មែរឆ្ពោះទៅកាន់ាឆាកអន្តរជាតិ និងលើកកម្ពស់ជីវិភាពកីឡាករ កីឡាការិនីគុនខ្មែរ ឱ្យប្រសើរឡើងផងដែរ»។

លោកបានបន្ថែមថា៖ «រហូតដល់ពេលនេះ តាមក្លឹបប្រដាល់ជាច្រើន ដែលមានថ្នាល់យុវជនប្រកបដោយគុនភាព បានចេញទៅប្រកួតនៅក្រៅប្រទេស ដើម្បីបង្ហាញ និងលើកកម្ពស់សិល្បៈក្បាច់គុនបុរាណខ្មែររបស់យើងទៅកាន់ពិភពលោកបានស្គាល់ និងឃើញនូវលិស្បៈដ៏មានវ័យចំណាស់របស់ខ្មែរ»។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានថ្លែងថា៖ «ក្នុងនាមសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងរូបលោកផ្ទាល់ពិតជាមានសេចក្តីសោមម្នាស់ក្រៃលេង ដែលបានចូលរួមបើកព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ «Krud Kun Khmer Mini» ដែលមានរយៈពេលថ្ងៃ គឺចាប់ពីថ្ងៃសុក្រ ទី២៣ដល់ថ្ងៃទី២៥ ខែសីហា នៅលើទឹកដីសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយឃើញមានបងប្អូនប្រជាពលរដ្ឋចូលរួមមកទស្សនាយ៉ាងច្រើនកុះករ ដែលបង្ហាញអំពីទឹកចិត្តគាំទ្ររបស់បងប្អូនចំពោះគុនខ្មែររបស់យើង»។ ឯកឧត្តមបានបន្ថែមទៀតថា៖ ព្រឹត្តការណ៍នេះ គឺបានផ្តល់ឱកាសដល់យុវជន យុវនារីថ្នាល់គុនខ្មែរ បានបញ្ចេញនូវសមត្ថភាព ផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកទេស ដើម្បីបង្កើនគុណផលកីឡា ដើម្បីចូលរួមបង្កើនស្នាដៃ និងចូលរួមផ្សព្វផ្សាយវិស័យកីឡាគុនខ្មែររបស់យើងទៅកាន់ទាំងថ្នាក់ជាតិ និងអន្តរជាតិ បានឃើញ និងបានស្គាល់អំពីសិល្បៈដូនតារបស់ខ្មែរជំនាន់ដើមបានសន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ»។

ឧត្តមសេនីយ៍ទោ ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានថ្លែងបញ្ជាក់ថា៖ «តាមរយៈការប្រកួតរបស់កីឡាករ កីឡាការិនីជាច្រើនគូរ ពួកគេសុទ្ធតែជាធនធានប្រកបដោយសក្តានុពល និងជឿជាក់ថា នៅថ្ងៃអនាគត់នាពេលខាងមុខនឹងក្លាយទៅជាទំពាំងស្នងឫស្សីលើកកម្ពស់វិស័យគុនខ្មែរ យកទៅបង្ហាញក្នុងកម្មវិធីធំៗទាំងថ្នាក់ជាតិ និងអន្តរជាតិផងដែរ។ បច្ចុប្បន្ននេះ វិស័យគុនខ្មែរ កំពុងទទួលបានការគាំទ្រ និងកោតសរសើស្ងប់ស្ងែងទាំងក្នុងប្រទេស និងឆាកអន្តរជាតិ ចំពោះកីឡាគុនខ្មែររបស់យើងហើយក្នុងកម្មវិធីប្រកួតធំៗនៅលើពិភពលោកគេកំពុងហៅកីឡាគុនខ្មែរយើងឱ្យចូលរួមប្រកួត ដែលជាឱកាស ដើម្បីបង្ហាញសិល្បៈបុរាណគុនខ្មែរទៅកាន់ពិភពលោកបានស្គាល់ ដែលបានសន្សល់ទុកតាំងពីសម័យអង្គ»។

ឧត្តមសេនីយ៍ទោ ខូវ ឆាយ បានបញ្ជាក់ថា៖ «ដោយសារប្រទេសជាតិមានសុខសន្តិភាព ទើបធ្វើឱ្យយើងមានឱកាសរៀបចំព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ “Krud Kun Khmer Mini” នេះឡើងហើយបងប្អូនប្រជាពលរដ្ឋអាចចូលទស្សនារីករាយកម្សាន្តចក្ខុចណីអារម្មណ៍ក្នុងរាត្រីដ៍ស្រស់ត្រកាលនេះ»។

នៅរាត្រីទី៣នៃថ្ងៃបញ្ជាប់ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរកម្រិតមិត្តភាពជាតិ អន្តរជាតិ «Krud Kun Khmer Mini» លោក ផុន សុផាន អភិបាលរងខណ្ឌពោធិ៍សែនជ័យ តំណាងលោក សក់ ច័ន្ទកាញ៉ារិទ្ធ អភិបាលខណ្ឌ បានអញ្ជើញចូលរួមជាអធិបតីភាពប្រកាសបិទព្រឹត្តការណ៍គុនខ្មែរ ដែលរៀបចំដោយសមាគមនសារព័ត៌មាន អេឡិចត្រូនិក អឹម អេស ជេ សហការជាមួយស្ថានីយ៍ទូរទស្សន៍ ឌីជីថល អឹម អេស ជេ ក្រោយការឧប្ថម្ភគាំទ្រផ្តេចមុខដោយ ស្រាបៀរគ្រុឌ ដែលផលិតផលដ៏ល្អប្រណិតរបស់ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលទទួលមេដាយមាសបញ្ជាក់ពីគុណភាពលំដាប់ពីភពលោកជាច្រើន ក្នុងរយៈពេល៣ឆ្នាំបន្តបន្ទាប់គ្នាតែម្តង៕