2024-05-30 05:05
165

ស្ទឹងត្រែង៖ មន្ត្រីយោធាវរការពារព្រំដែនគោក លេខ១០១ ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែង ចំនួន០៣នាក់ បាននាំជិះទូកទៅបង់ត្រីនៅទន្លេសេកុង ក្រោមស្ពានកោះទន្សាយ បណ្តាលឱ្យលិចទូក និងបាត់ខ្លួនមន្ត្រីម្នាក់ ខណៈទឹកហូរខ្លាំង និង២នាក់ទៀត បានហែលមកកាន់ទីគោកបានដោយសុវត្ថិភាព។

ហេតុការណ៍មន្ត្រីយោធាលិចទូកខាងលើនេះ បានកើតឡើង នៅវេលាម៉ោង ២រសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅចំណុច ក្រោមស្ពានកោះទន្សាយ ក្នុងទន្លេសេកុង ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

មន្ត្រីយោធាដែលបានគេចផុតពីគ្រោះថ្នាក់បានដឹងថា៖ ពួកគាត់មាន០៣នាក់ បាននាំគ្នាជិះទូកទៅស្វែងរកបង់ត្រី ដើម្បីធ្វើម្ហូប ប៉ុន្តែចៃដន្នអាក្រកទូកបានឃ្លោងបណ្តាលឱ្យក្នុងទន្លេហើយបាននាំគ្នាំហែលមកកាន់ទីគោក និងបានបាត់ខ្លួនឈ្មោះ នួន ម៉ានី ជាមិត្តរួមអាវុធមិនឃើញក្នុងទឹកទន្លេតែម្តង។

មន្ត្រីយោធាបានបន្តឲ្យដឹងទៀតថា នៅមុនកើតហេតុមន្ត្រីយោធាទាំង០៣នាក់ ឃើញប្រជាពលរដ្ឋនេសាទត្រីបានច្រើនក្នុងមួយសំណាញ់ៗ និងចង់ទៅបង់ត្រីបានត្រីជិត ១០គីឡូក្រាម លុះទូកដល់ស្ពានកោះទន្សាយ ស្រាប់តែទឹកហូរខ្លាំងបានគួចទូកបណ្ដាលឲ្យលិច ហើយភ្លាមៗនោះមន្ត្រីយោធា ចំនួន ០២នាក់ បានហែលមកគោកវិញផុតពីគ្រោះថ្នាក់ និងម្នាក់ទៀតបាត់ខ្លួនឈឹង។     

ក្រោយកើតហេតុកម្លាំងយោធាវីរលេខ១០១ ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែង រួមជាមួយ និងវរការពារព្រំដែនដទៃទៀត បានចេញកម្លាំងនាំគ្នាចុះរកមន្ត្រីយោធាបាត់ខ្លួន រហូតមកដល់រសៀលថ្ងៃទី៣០ ខែឧសភានេះ នៅពុំទាន់រកឃើញនៅឡើយនោះទេ៕