2024-05-15 05:05
209

(កែប) ៖  នាថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២០២៤នេះលោក អិន សៅ ប្រធានមន្ទីរបរិស្ថានខេត្តកែបត្រៀមនិងចែកកូនឈើជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃដើម្បី ឆ្លើយតបជាមួយយុទ្ធនាការ ដាំដើមឈើ ១លានដើម ក្នុង១មួយឆ្នាំ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណង ដាំស្តារព្រៃនិងចូលរួមការពារអភិរក្សព្រៃឈើ និងបរិស្ថានធម្មជាតិ ដើម្បីបង្កើនគម្របព្រៃឱ្យបាន៦០% នាឆ្នាំ២០៥០របស់ក្រសួងបរិស្ថាន ដែលបានប្រកាសដាក់ចេញ មន្ទីរបរិស្ថានខេត្តកែប គិតមកទល់ពេលនេះ បណ្តុះកូនឈើប្រណិតបានប្រមាណជាង១ម៉ឺនដើមរួចហើយ នឹងកំពុងបន្តបណ្តុះបន្ថែម ហើយកូនឈើទាំងនេះមន្ទីរប្រកាសថាចែកជួនសាធារណៈជនទូទៅដោយមិនគិតប្រាក់។

ក្រុមយុវជនមកពីសាលាបច្ចេកទេស ដុន បូស្កូ ខេត្តកែប ដែលបានចូលរួមបណ្តុះកូនឈើកាលពីចុងសប្តាហ៍កន្លងទៅនេះ បានអោយដឹងដែរថា ក្នុងមានខ្លួនជាយុវជនបន្តវេន ការចួលរួមបណ្តុះកូនឈើនាពេលនេះជាមួយមន្ទីរបរិស្ថានខេត្តកែប ឱកាសដ៏មានសារៈសំខាន់បំពេញតួនាទីជាពលរដ្ឋ និងដើម្បីជួយក្នុងការបន្ថយរលកកម្តៅ ស្របពេលដែលបរិយាកាសផែនដីកាន់តែក្តៅខ្លាំងទៅ។

លោក អិន សៅ បានឱ្យដឹងបន្ថែមទៀតថា ក្រៅតែពីចូលរួមក្នុងការយុទ្ធនាការនេះ មន្ទីរផ្ទាល់ក៏មានផែនការមួយចំនួន ដូចជាបង្កើនការអភិរក្សទប់ស្កាត់ការទន្រ្ទានព្រៃឈើនៅតំបន់ឧទ្យាន និងតំបន់ដទៃទៀត ជាពិសេសបង្កើនការល្បាតដោយចូលអោយកាន់តែជ្រៅនៅតំបន់ព្រៃដែលយើងមាន ដើម្បីកំណត់បញ្ហា និងដាក់ចេញវិធានការបន្ថែម។(សឹង រ៉ាត់)