2024-05-17 07:05
181

ខេត្តស្វាយរៀង៖ សមត្ថកិច្ច នគរបាលបានឃាត់ខ្លួនជនសង្ស័យ បានជាបន្តបន្ទាប់ចំនួន៨នាក់ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
ការចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ស្ថិតនៅក្បែ វត្តចេក ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
យោង តាមសមត្ថកិច្ចនគរបាលបានអោយដឹងថាតាមចម្លើយ សារភាពរបស់ ឈ្មោះ នួន ភក្ត្រា ហៅឈៀង បានឆ្លើយសារភាពថា ខ្លួនបានទិញថ្នាំញៀន ស្ថិតនៅក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រាហើយនៅវេលាម៉ោង៤និង ៣០នាទី រសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញបានសហការជាមួយ កម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកចន្ទ្រា និងកម្លាំងប៉ុស្តិ៍រដ្ឋបាលសំរោង បន្តស្រាវជ្រាវ និងចុះទៅដល់ផ្ទះ ឈ្មោះ ទេព ធារ៉ា ដោយមានការ សម្របសម្រួលពី លោកព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តស្វាយរៀង តាមរយ:ទូរសព្ទ័លេខ និងដោយមានការសហការ ពីអាជ្ញាធរមូលដ្ឋាន កម្លាំងជំនាញក៏បាន ធ្វើការឆែកឆេរ ផ្ទះឈ្មោះ ទេព ធារ៉ា រកឃើញ និងឃាត់ខ្លួនបានជនសង្ស័យចំនួន ០៨ នាក់បន្ថែមទៀត មានឈ្មោះ
១.ឈ្មោះ ទេព ធារ៉ា ហៅរ៉ា ភេទប្រុស អាយុ ៣៦ ឆ្នាំជនជាតិខ្មែរ មុខរបរគ្រូពេទ្យ រស់នៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ( ជាម្ចាស់ផ្ទះ និងជាអ្នកផ្ដល់ទីតាំងឲ្យមុខសញ្ញាធ្វើ សកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ) ។
២.ឈ្មោះ ម៉ម ទ្រី ហៅប៉ិ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិតែងម៉ៅ ឃុំចន្ទ្រា ស្រុកចន្ទ្រាខេត្តស្វាយរៀង (មុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ) ។
៣.ឈ្មោះ យី ជំនះ ហៅនះ ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅ ភូមិព្រៃកកុយ ឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
៤.ឈ្មោះ ឈុត ក្រូច ហៅក្រូច ភេទប្រុស អាយុ២៣ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅភូមិកោះក្បាន ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
៥.ឈ្មោះ ប៉ាវ ដេត ហៅដេត ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកោះក្បាន ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
៦.ឈ្មោះ សេក សីហាក់ ហៅហាក់ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកសិករ រស់នៅភូមិដូនតី ឃុំទួលស្តី ស្រុកចន្ទ្រាខេត្តស្វាយរៀង។
៧.ឈ្មោះ ជាវ រិតធា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំពង់នៅឃុំកំពង់ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប។
៨.ឈ្មោះ សេង រាជ ហៅ រ៉ាអាយុ ២៣ឆ្នាំ មុខរបររត់តុ រស់នៅ ភូមិ១៦ សង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពបន្តថា ចំពោះវត្ថុតាងដែលដកហូតបានរួមមាន:ម្សៅក្រាមពណ៌សថ្លាសង្ស័យថាថ្នាំញៀនចំនួន១៣កញ្ចប់ (ធំ០៣កញ្ចប់) ទូរសព្ទដៃចំនួន ០៤គ្រឿង ,ម៉ូតូចំនួន០២គ្រឿង, ដាវចំនួន០១ដើម ,កាំបិតចំនួន ០៥ , ដំបងឆក់ចំនួន០១ ,ពូថៅចំនួន ០១ ,ញញូរចំនួន ០១និងឧបករណ៍សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នសមត្ថកិច្ច ជំនាញនគរបាល កំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមច្បាប់ ៕