2024-02-26 06:02
63

លទ្ធផលនៃការអនុវត្តរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤  តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ ឃាត់យានយន្តល្មើសបានចំនួន១១៨គ្រឿង ក្នុងនោះរថយន្ត ចំនួន៣៥គ្រឿង, ម៉ូតូ ចំនួន៨៣គ្រឿង ។
  យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបង្ហាញថាបទល្មើសច្បាប់ចរាចរណ៍ខាងលើនេះក្នុងនោះរួមមានទី១.ល្មើសជាតិស្រវឹង ចំនួន៦១គ្រឿង+កម្រិត ០.២៥ - ០.៣៩ mg/L ចំនួន២៥គ្រឿង-អ្នកបើកបរម៉ូតូ ចំនួន០៧នាក់-អ្នកបើកបររថយន្ត ចំនួន១៨នាក់ +កម្រិត ០.៤០ mg/L ឡើង ចំនួន៣៦គ្រឿង-អ្នកបើកបរម៉ូតូ ចំនួន២៦នាក់ -អ្នកបើកបររថយន្ត ចំនួន១០នាក់ ។ទី២.បទល្មើសផ្សេងៗ ចំនួន៥៧គ្រឿងរួមមា-អត់មួកសុវត្ថិភាព ចំនួន៥០គ្រឿង-រថយន្តគ្មានប័ណ្ណបើកបរ ចំនួន០៧គ្រឿង ។ទី៣.ការរក្សាទុកយានយន្ត  និងផាកពិន័យ ក្នុងនោ ផាកពិន័យចំនួន ៨២គ្រឿង នៅសល់ចំនួន ៣៦គ្រឿង               (រថយន្តចំនួន ១១ គ្រឿង -ម៉ូតូ ចំនួន ២៥ គ្រឿង)។ទី៤.វិធានការអប់រំ ក្នុងនោះអប់រំអ្នកបេីកបរមានជាតិអាល់កុលក្រោម  ០.២៥ mg/LL ចំនួន២៤នាក់ (រថយន្ត ចំនួន១៦នាក់, ម៉ូតូ ចំនួន០៨នាក់)-អប់រំអ្នកបេីកបរមិនពាក់មួកសុវត្ថិភាពចំនួន៦២នាក់ ផងដែរ។
   សូមបញ្ជាក់ថាសមត្ថកិច្ចនៅតែបន្តចុះអនុវត្តការពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកជាប់ជាប្រចាំសំដៅធ្វើយ៉ាងណាឲ្យបញ្ហាគ្រោះថ្នាក់ចរាចរណ៍កាត់បន្ថយបានជាអតិបរិមា ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ដើម្បីកាត់បន្ថយ  អត្រាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងព្រះរាជណាចក្រកម្ពុជា  ស្រវឹងសូមកុំបើកបរ បើបើកបរកុំពិសាគ្រឿងស្រវឹង ។