2023-12-22 10:12
123

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យ ចំនួន ០៥នាក់ ទៅតុលាការពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបាន ចំនួន ០២ករណីផ្សេងគ្នា។ 
    ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង $២ករណីរួមមាន៖ 
-ករណីទី១៖ កាលពី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជាក់ស្តែង ជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុច ដីឡូតិ៍ទុកចោលមួយកន្លែង ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ 
ជនទាំង ០៣នាក់ រួមមាន៖ ១- ឈ្មោះ ភូ សុក្រ្ត័វឌ្ឍនះ ភេទប្រុស អាយុ ២៤ឆ្នាំ, ២- ឈ្មោះ ឈុន ហ៊ាន (ពៅ) ភេទប្រុស អាយុ ៤៦ឆ្នាំ និង ៣-  ឈ្មោះ ភក្ដី ភេទប្រុស អាយុ ១៩ឆ្នាំ ក្នុងនោះ ចាប់យកវត្ថុតាង គ្រឿងញៀន ដបសម្រាប់ជក់គ្រឿងញៀន និងថង់សម្រាប់ច្រកគ្រឿងញៀន មួយចំនួន រួមនឹងសម្ភារៈមួយចំនួនទៀត។ 
-ករណីទី២៖ កាលពី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ចំនួន ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុច មហាវិថីឈ្នះ ឈ្នះ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ 
    ជនទាំង ០២នាក់ រួមមាន៖ ទី១- ឈ្មោះ ពេជ្រ សុផល ភេទប្រុស អាយុ ៣៩ឆ្នាំ និង ទី២- ឈ្មោះ ពេជ្រ សុភា ហៅពែក ភេទប្រុស អាយុ ១៦ឆ្នាំ ចំពោះចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាសរុបចំនួន០២កញ្ចប់ រួមនឹងសម្ភារមួយចំនួនទៀត។ 
   បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕