2024-02-23 04:02
55

ភ្នំពេញ៖ គណៈកម្មការប្រដាល់សកលអាជីពកម្ពុជា (CPBC) អមសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នឹងរៀបចំ កម្មវិធីប្រកួត ប្រដាល់សកលអាជីព នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ២និង០០រសៀល នៅពហុកីឡដ្ឋានជាតិ ដែលមាន ចំនួន ០៨គូរ ដោយតម្រូវឱ្យប្រកួត ស្របតាមបទបញ្ជាការប្រកួត និង បទប្បញ្ញត្តិ របស់ក្រុមប្រឹក្សាប្រដាល់ពិភពលោក WBC

 គណៈកម្មការប្រដាល់សកលអាជីពកម្ពុជា (Cambodia Boxing Federation-CBF) បានបញ្ជាក់នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថា «កម្មវិធីប្រកួតនេះរៀបចំឡើងក្នុងគោលបំណងបំពេញនូវលក្ខខណ្ឌ ដើម្បីសុំចូលជាសមាជិក របស់ស្ថាប័ន ប្រដាល់សកលអាជីពពិភពលោក (World Boxing Council-WBC) ដោយនឹងមានថ្នាក់ដឹកនាំរបស់ ស្ថាប័នប្រដាល់សកលអាជីព WBC មកពីប្រទេសជប៉ុន មកធ្វើការពិនិត្យ និងវាយតម្លៃ ដោយផ្ទាល់»

 ចំពោះអត្ថប្រយោជន៍នៃការចូលជាសមាជិករបស់ ក្រុមប្រឹក្សាប្រដាល់ពិភពលោក-WBC គឺ កីឡាករ-ការិនី ប្រដាល់សកលអាជីពកម្ពុជា នឹងមានសិទ្ធិចូលរួមការប្រកួតប្រដាល់សកលអាជីព ស្ថិតក្រោមការគ្រប់គ្រង និងរៀបចំឡើងដោយស្ថាប័នប្រដាល់សកលអាជីព WBC