2024-01-10 03:01
78

ខេត្តបន្ទាយមានជ័យ៖ បំបាត់គំនុំចាស់ជនបង្កម្នាក់បានយកកាំបិតខ្វែវនិងម៉ាលេតកាប់និងវាយទៅលើជនរងគ្រោះរងរបួសចំនួន០៦កន្លែង នៅវេលាម៉ោ០៥និង៣០នាទីល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិបល្ល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ។ក្រោយកើតហេតុជនសង្ស័យត្រូវបានក្រុមគ្រួសារជនរងគ្រោះចាប់បញ្ជូនឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំតាគង់ បញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីរៀបចំនីតិវិធីបន្ត ឯជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពម៉ាឡៃ  ។

លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះ រស់ សម្បត្តិ ភេទប្រុស អាយុ៣៣ឆ្នាំស្ថិតនៅភូមិបល្ល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានជនបង្កឈ្មោះ ទូច សារ៉ុម ភេទប្រុសអាយុ៣៥ឆ្នាំ រស់នៅភូមិទំនប់នារី ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ យកកាំបិតខ្វែវកានិងម៉ាលេតកាប់និងវាយឲ្យរងបួសចំនួន៦កន្លែង សរុប២៦ថ្នេរ ។

លោកអធិការបានបញ្ជាក់ថាៈតាមការសាកសួរចម្លើយជនបង្កបានឆ្លើយថា ករណីដែលគេប្រើហិង្សានេះដោយតែរូបគេនិងជនរងគ្រោះមានគំនុំនឹងគ្នាយូរហើយ ។
បច្ចុប្បន្នជនរងសង្ស័យនគរបាលជំនាញព្រហ្មទណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី ៕