2023-04-23 02:04
283


ខេត្តមណ្ឌលគិរី ៖ អគ្គស្នងការដ្ឋាននគរបាលជាតិនៅល្ងាចថ្ងៃសៅរ៍ទី២២ ខែមេសា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា មានករណីក្រុមក្មេងទំនេីង០១ក្រុមបានប្រើអំពេីហិង្សាវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ កាលពីយប់ថ្ងៃទី២១ ខែមេសា ម្សិលមិញនេះ នៅចំណុចផ្ទះជនរងគ្រោះ ឈ្មោះ ប្រាជ្ញ ញឹង ស្ថិតនៅក្នុងភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ 


   ក្រោយពីបានទទួលដំណឹងនេះភ្លាមកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាល ក្រុងសែនមនោរម្យ បានសហការជាមួយ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលរមនា បានចុះធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ វេលា ១៣និង០០នាទី ទើបកម្លាំងសមត្ថកិច្ចយើងបានធ្វើការបង្រ្កាបនិងចាប់ឃាត់ខ្លួនជនសង្ស័យដែលជាក្រុមក្មេងទំនេីងបានចំនួន០៣នាក់នៅត្រង់ចំណុចបន្ទប់ផ្ទះជួលស្ថិតក្នុងភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
   ជនសង្ស័យដែលជាក្រុមក្មេងទំនេីង រួមមានឈ្មោះដូចខាងក្រោម÷
-ទី១.ឈ្មោះ ផេង ម៉ាឃីត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរចាំចំការ មានទីលំនៅ ភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
-ទី២.ឈ្មោះ ផេង ហុង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
-ទី៣.ឈ្មោះ វុត ចិត្រា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ កម្លាំងចាប់យកវត្ថុតាងរួមមាន÷ ១-ម៉ូតូ ០១គ្រឿង , ២-ដាវ០១ដើម។ មូលហេតុមានគំនុំដោយសារជនរងគ្រោះជិះម៉ូតូរោទ៍បំពងសំឡេងរំខាន។ 
   បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាងខាងលើ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយកម្លាំងផ្នែកជំនាញយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលា