2024-04-04 05:04
42

វគ្គបណ្តុះបណ្តាលស្តីពី «ការស្វែងយល់អំពីប្រតិបត្តិការប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា» ដែលបានប្រព្រឹត្តធ្វើឡើងកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នៅក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC) ស្ថិតនៅជាន់ទី៩ នៃអគារវឌ្ឍនៈ ដែលមានអ្នកសារព័ត៌មានចូលរួមជាច្រើនស្ថាប័នផងដែរ ។

នៅក្នុងវគ្គបណ្តុះបណ្តាលនេះក៏មានវាគ្មិនឡើងធ្វើបទបង្ហាញក្នុងនោះរួមមានលោក អឿ សុធារ័ត្ន នាយកប្រតិបត្តិ នៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី (CBC) លោក ខុម ច័ន្ទតារា នាយកប្រតិបត្តិនៃ CBC លោក ផៃ សុផល នាយកសេវាអតិថិជន អ្នកស្រី ស៊ីសុវត្ថិ រស្មី នាយិកាអភិវឌ្ឍអាជីវកម្ម និងអ្នកស្រី ស្រ៊ី បុប្ជារ័ត្ន ប្រធានផ្នែកស្រាវជ្រាវ និងភាពជាដៃគូផងដែរ។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ អ្នកសារព័ត៌មាន ក៏ទទួលបាននូវចំណេះដឹងច្បាស់  លាស់ទាក់ទងនឹងសិទ្ធិរបស់អតិថិជន និងច្បាប់ដែលបានតម្រូវក្នុងការប្រើប្រាស់ប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា សម្រាប់ប្រជាពលរដ្ឋ ក្នុងការទទួលបានឥណទានជាមួយលក្ខខណ្ឌសមស្របទាំងស្ថាប័នហិរញ្ញវត្ថុ ក៏ដូចជាការការពារសិទ្ធិរបស់អតិថិជនផ្ទាល់ខ្លួន ពីហានិភ័យឥណទាន និងវិធីដោះស្រាយបញ្ហាផងដែរ ។ 

ទន្ទឹមនិងនោះដែរ ក្លិបអ្នកកាសែតកម្ពុជាចាត់ទុកវគ្គបណ្តុះបណ្តាលនេះមានសារសំខាន់ខ្លាំងណាស់សម្រាប់អ្នកសារព័ត៌មានផ្នែកសេដ្ឋកិច្ច ដោយពួកគេនឹងទទួលបាននូវចំណេះដឹងបន្ថែមអំពីការអភិវឌ្ឍវិស័យធនាគារហិរញ្ញវត្ថុ សំខាន់វាក្យស័ព្ទដែលត្រូវប្រើក្នុង                  វិស័យនេះ ហើយអ្វីដែលសំខាន់ជាងនេះទៀតនោះ គឺអ្វីទៅជា CBC? រួមទាំងការយល់ដឹងអំពីដំណើរការទីផ្សារឥណទាន ដែលត្រឹមត្រូវមានតម្លាភាព  ហើយអាចជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជាទៀតផង។

សូមបញ្ជាក់ថាវគ្គបណ្តុះបណ្តាលដែលមានកិច្ចសហការជាមួយក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC) និងក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នាពេលនេះក៏បាន           ផ្តល់ឱកាសដល់អ្នកសារព័ត៌មានបានស្វែងយល់អំពីតួនាទី និងប្រតិបត្តិការរបស់ការិយា ល័យឥណទាន ជាពិសេសការរួមចំណែករបស់ស្ថាប័ននេះក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ហើយនៅពេលបញ្ចប់វគ្គសិក្ខាកាម ក៏ទទួលបានវិញ្ញាបនបត្របញ្ជាក់អំពីការចូលរួមវគ្គបណ្ដុះបណ្ដាលផងដែរ៕