2023-12-17 11:12
97

ភ្នំពេញ៖  ចៅប្រុសបង្កើតរបសសម្តេចតេជោ ហ៊ុន សែន គឺកុមារា ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ ជាកូនប្រុសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលបានមេដាយមាសពីការប្រឡងគណិតវិទ្យាទៅបង្ហាញលោកតាពេលកំពុងហាត់ប្រាណ នារសៀលថ្ងៃទី១៦ ខែធ្នូនេះ។

 ក្រោយពេលចៅប្រុសបង្ហាញលោកតាអំពីមេដាយមាសពិភពលោកផ្នែកគណិតសាស្ត្រនេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរសារបង្ហោះលើបណ្តាញសង្គមថា «កំពុងអង្គុយដោយបែកញើសក្រោយធាក់កង់ ចៅសិដ្ឋនាំយកមេដាយមាស់ដែលបានមកពីការប្រឡងគណិតសាស្ត្រមកបង្ហាញ។ ប៉ុន្មានឆ្នាំមុនស្រីមាស់ដែលជាបងចៅសិដ្ឋក៍ បាននាំយកបង្ហាញជីដូនជីតាដូចគ្នាដែរ។ ក្នុងឋានះជាជីតាច្បាស់ជាសប្បាយចិត្តហើយចាត់ទុកថានេះជាទ្រព្យសម្បត្តិពិតប្រាកដដែលតាចែកឲ្យចៅដែលចាយមិនចេះអស់និងមិនរីងស្ងួត»

 សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ កុមារា ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ កូនប្រុសរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតបានទទួលវិញ្ញាបនបត្រជ័យលាភី និងមេដាយមាស គណិតវិទ្យាចំណាត់ថ្នាក់លេខ១ លំដាប់ពិភពលោក ក្នុងកម្មវិធី CARIBOU MATHEMATICS CONTEST ក្នុងចំណោមអ្នកចូលរួមប្រឡង សរុបចំនួន ២ ៣៥៨នាក់ ពីបណ្តាប្រទេសផ្សេងៗក្នុងពិភពលោក៕