2024-01-13 09:01
69

ភ្នំពេញ៖ ជនង្ស័យម្នាក់ចូលលួចម៉ូតូមួយគ្រឿងដល់ក្នុងផ្ទះខណៈម្ចាស់កំពុងលង់លក់ក្នុងដំណេកខណៈកំពុងបណ្តេីរចេញម្ចាស់ឃេីញទាន់ស្រែកឆោឡោឡេីងផ្អេីលអ្នកជិតខាងដេញចាប់ប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង៣និង៣០នាទីទាបភ្លឺថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅភូមិអណ្តូងតាអក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ 
ជនសង្ស័យឈ្មោះ នាង ប្រុក ភេទប្រុសអាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ 

ជនរងគ្រោះឈ្មោះ ស៊ីម ដារ៉ូ ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅភូមិអណ្តូងតាអក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ 
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកេីតហេតុវេលាម៉ោង៧យប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ជនរងគ្រោះបានយកម៉ូតូទៅទុកនៅក្នុងផ្ទះហេីយបានទៅជួយញាត់ខ្នើយសំឡីជាមួយបងស្រី លុះរហូតម៉ោង១១យប់ ថ្ងៃខែដដែលជនរងគ្រោះនិងបងស្រីក៏ចូលទៅសម្រាកអស់ទៅ ។

ប្រភពដដែលបានបន្តថា លុះវេលាម៉ោង៣និង៣០នាទីបងស្រីជនរងគ្រោះភ្ញាក់ពីដំណេកក៏ឃេីញជនសង្ស័យកំពុងបណ្តេីរម៉ូតូចេញទេីបស្រែកថាចោរៗផ្អេីលដល់បងប្អូននិងអ្នកជិតខាងដេញចាប់រួចរាយការណ៍ទៅសមត្ថកិច្ចមកទទួលដេីម្បីចាត់ការតាមច្បាប់៕