2023-08-03 03:08
317

ខេត្តព្រះសីហនុ៖ កម្លាំងនគរបាលខេត្ត​ព្រះសីហនុ​ នៅថ្ងៃទី​០២​ ខែសីហា​ ឆ្នាំ​២០២៣នេះ​ បានបង្ហាញមុខ​មុខសញ្ញា​ចោរ​លួច​កាត់ខ្សែភ្លើងនៅឃុំទួលទទឹង​យ៉ាងសកម្ម​ក្រោយពី​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួន​យកមកសាកសួរ​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​។ 

 ប្រភពដដែលបន្តថា​ ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងជំនាញនគរបាលបាលស្រុកព្រៃនប់ សហការជាមួយកំលាំងប៉ុស្តិ៍នគរបាលបាលរដ្ឋបាលឃុំទួលទទឹង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ថ្មីៗនេះ​ បានធ្វើការស្រាវជ្រាវបង្ក្រាបករណីអំពើលួច (ខ្សែភ្លើង) ស្ថិតនៅក្នុងភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ យកមកសាកសួរ​តែម្តង​។ 

 ជនសង្ស័យទាំង០៤នាក់មានឈ្មោះ ដូចខាងក្រោម​៖ 

  *១-ឈ្មោះ យ៉ុក ហន ភេទប្រុស អាយុ២៥ឆ្នាំ មិនពិតប្រាកដ មានទីលំនៅភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។​

  *២-ឈ្មោះ ហ៊ួ ហាន់ ភេទប្រុស អាយុ៣០ឆ្នាំ មិនពិតប្រាកដ មានទីលំនៅ ភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។​

  * ៣-ឈ្មោះ ងីមគី ភេទប្រុស អាយុ២០ឆ្នាំ មិនពិតប្រាកដ​ មានទីលំនៅភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

  *៤-ឈ្មោះ សុខឃឿន ថុនា ភេទប្រុស អាយុ១៤ឆ្នាំ មិនពិតប្រាកដ មានទីលំនៅភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ 

 វត្តុតាងចាប់យករួមមាន ៖

  -កាំបិតបុ័ងតោដងឈើចំនួន០១ដើម

  -ពិលចំនួន០២

  -ស្នរចាក់ត្រីចំនួន០១ដើម

  -ខ្សែភ្លើងចំនួន០១ដុំប្រវែងប្រហែល១៧.៥ម៉ែត្រ ។

 បច្ចុប្បន្ន​កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត​ កំពុងកសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូងខេត្ត​ ដើម្បី​បន្តនីតិវិធីច្បាប់៕