2023-12-15 12:12
190

ភ្នំពេញ៖ រថយន្តស៊េរីទំនេីប ម៉ាក Jeep ស្លាកលេខ ភ្នំពេញ​ 2CB-9963​ បានបុកជាមួយម៉ូតូមួយគ្រឿង ម៉ាក ឃ្លីក​ ពណ៌​ស​ ស្លាកលេខភ្នំពេញ​ 1DF-5396 បណ្ដាលឲ្យម្ចាស់ម៉ូតូស្លាប់ភ្លាមៗ​។ 

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ១០និង៥០នាទីយប់​ ថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ​២០២៣​ ស្ថិតលេីផ្លូវ៥៦៦​ កែងផ្លូវ ៣១៧​ សង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។ 

តាមព័ត៌មានបឋមជនរងគ្រោះដែល​ស្លាប់​ ឈ្មោះ​ សៀង​ គីមហុង មិនទាន់ស្គាល់អាស័យដ្ឋាន៕