2024-03-13 04:03
52

ភ្នំពេញ ៖ កាលពីវេលាម៉ោង១៣និង១៥នាទីរសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅក្នុងការដ្ឋានសំណង់មួយកន្លែងតាមបណ្តោយផ្លូវបេតុងព្រៃស ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញបុរសជាជាងផ្សាដែកម្នាក់ បានឡើងផ្សាដែកមិនប្រយ័ត្នបានឆក់ខ្សែភ្លេីងស្លាប់នៅនឹងកន្លែង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ  ។ 

    ជនរងគ្រោះដែលត្រូវខ្សែភ្លើងឆក់ស្លាប់ មានឈ្មោះ  ងួន វៃ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងផ្សាដែក ស្នាក់នៅផ្ទះជួលលេខ ភូមិជម្ពូវ័ន សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត ភូមិ អូរ ឃុំ បឹងបត់កណ្តោ ស្រុកបាកាន ខេត្ត ពោធិ៍សាត់។ 

   យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ ក្រុមជាងផ្សាដែកខាងលើមានស្រីមានប្រុសប្រមាណ៥ទៅ៦នាក់ ដោយបុរសជាជរងគ្រោះបានឡើងទៅលើដំបូលដើម្បីផ្សាដែកនឹងមានអ្នកហុចដែកពីខាងក្រោមឲ្យផងដែរ ។ នៅពេលជនរងគ្រោះបានលេីកដែកស្រាប់តែទៅប៉ះជាមួយនិងខ្សែកាបស្រាតដែលជាខ្សែមេភ្លេីងបណ្ដាលផ្ទុះឆក់ជនរងគ្រោះទេីរលេីដំបូល ភ្លាមៗនោះក្រុមការងាបានបិទបារ៉ែតភ្លេីង និងយកជណ្ដេីរឡេីងទៅយកជនរងគ្រោះមកក្រោមជួយសង្រ្គោះបឋមនៅពេលរង់ចាំឡានពេទ្យមកដឹកជនរងគ្រោះយកទៅសង្រ្គោះ ។ ពេលនោះក្រុមគ្រូពេទ្យមន្ទីរបង្អែកដង្កោបានមកដល់និងពិនិត្យឃេីញថា ជនរងគ្រោះស្លាប់បាត់ហេីយ រួចក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យកន្លែងកេីតហេតុ ។

    ក្រោយសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ និងបានពិនិត្យជាក់ស្ដែងឃេីញថា ជនរងគ្រោះពិតជាត្រូវបានខ្សែភ្លេីងឆក់ស្លាប់ដោយខ្លួនឯង រួចសមត្ថកិច្ចបានធ្វើឯកសារប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕