2024-02-07 03:02
68

 ថវិកាគោលនយោបាយ ក្រសួងការពារជាតិសម្រាប់រៀបចំពិធីបុណ្យសពថ្នាក់ឧត្តមសេនីយ  ត្រូវបានយកទៅប្រគល់ជូន ដល់ក្រុមគ្រួសារនាទាហានមរណ:ជាបន្ដបន្ទាប់ ហើយនៅពេលថ្មីៗនេះដែរ ប្រតិភូគោលនយោបាយក្រសួងការពារជាតិ ដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ឯក សៅ សារឿន ប្រធានអនុគណៈកម្មការរៀបចំបុណ្យសពថ្នាក់ឧត្តមសេនីយ៍  រួមជាមួយក្រុមការងារ បាននាំយកថវិកាសម្រាប់រៀបចំពិធីបុណ្យជាង៣០លានរៀល ទៅជូនភរិយានៃក្រុមគ្រួសារសព ឧត្តមសេនីយ៍ទោ ចូលនិវត្តន៍  ឡាយ ភន  ជំនួយការ ឧត្តមសេនីយ៍ឯក ម៉ៅ សេង មេបញ្ជាការរងកងទ័ពជើងអាកាស ដល់លំនៅដ្ឋាន ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាមក្រុង សៀមរាប  ខេត្ត សៀមរាប ។

     ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ ឯកឧត្តម សៅ សារឿន បានចូលរួមរំលែទុក្ខ ជាមួយក្រុមគ្រួសារលោកឧត្តមសេនីយ៍ទោ ឡាយ ភន ចំពោះការបាត់ មនុស្សដ៍សំខាន់នៅក្នុងគ្រួសារដែលត្រូវ ជា ស្វាមី ឪពុក ជាជីតា ពិសេសសម្រាប់ការបាត់បង់អតីត នាយទាហានជាន់ខ្ពស់មួយរួប ដែលធ្លាប់មានគុណបំណាច់យ៉ាងធំធេង ក្នុងកិច្ចការងារបម្រើជាតិ មាតុភូមិ នាពេលកន្លងមក ។

  ក្នុងន័យនេះ ឯកឧត្តមប្រធានប្រតិភូ ក៍បានបញ្ជាក់ អំពីថវិកាឧបត្ថម្ភសម្រាប់ពិធីបុណ្យទក្ខិណានុប្បទាន ដែលយកមកប្រគល់ជូននាពេលនេះ  គឺជាការគិតគូខ្ពស់ពី សម្តេចតេ ជោ ហ៊ុន សែន សម្តេចពិជ័យសេនា និងនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ដែលជានិច្ច ជាកាល ប្រមុខថ្នាក់ដឹកនាំតែងតែគិតគូនិង យកចិត្តទុកដាក់បំផុត ចំពោះ សុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងបងប្អូនក្រុមគ្រួសារអតីតយុទ្ធជន ជាក់ស្តែង ថ្ងៃនេះក្រសួងបាននាំយកថវិកាសម្រាប់រៀបចំពិធីបុណ្យ មកប្រគល់ជូនដល់ក្រុមគ្រួសារ ឧត្តមសេនីយ៍ទោ ចូលនិវត្តន៍  ឡាយ ភន  បើទោះបីថ្ងៃធ្វើបុណ្យ ពុំទទួលបានទាន់ពេលវេលាក៍ដោយ សម្រាប់ថវិការបបគោលនយោបាយនេះពុំបាត់នោះឡើយ៕