2023-08-17 10:08
144

 

ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលត្រៀមនឹងបញ្ចប់អាណត្តិនាពេលដ៏ខ្លីខាងមុខនេះ បានទទួលជួបសំដែង។ការគួរសម និងសំណេះសំណាលជាមួយ ឯកឧត្តម នេត្រ ភក្ត្រា យុវជនបន្តវេនជាបេក្ខភាពរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលនឹងចូលកាត់ដំណែងសម្រាប់អាណត្តិទី៧ នៃរាជរដ្ឋាភិបាលថ្មីនេះ។ 

ពិធីជួបសំណេះសំណាល ដកស្រង់បទពិសោធន៍រវាងរដ្ឋមន្ត្រីក្រសួងព័ត៌មានបច្ចុប្បន្នជាមួយអនាគត់រដ្ឋមន្ត្រីថ្មី ធ្វើឡើងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នេះ នៅទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមពីរដ្ឋលេខាធិការ និងអគ្គនាយកដ្ឋានចំណុះក្រសួងព័ត៌មានផងដែរ។ 

សូមបញ្ជាក់ថា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជួបសំណេះសំណាលជាមួយ ឯកឧត្តម នេត្រ ភក្ត្រា ដែលនឹងមកបន្តវេនក្នុងនាមជារដ្ឋមន្ត្រីក្រសួងព័ត៌មានថ្មី នៃរាជរដ្ឋាភិបាល អាណត្តិទី៧ ខាងមុខនេះ៕