2024-04-10 09:04
27

ភ្នំពេញៈ ស្រ្តីម្នាក់ត្រូវបានគេប្រទះឃើញចងកសម្លាប់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលឡើង  កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ស្ថិតនៅចំណុចផ្ទះលេខE២ ផ្លូវលេខ១បុរីVIP ភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ចាន់ ណារី ភេទស្រី  អាយុ៥៦ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ១E០ ផ្លូវលេខ២៧៦ ភូមិ៨ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ស្រ្តីរងគ្រោះត្រូវបានកូនប្រុសប្រទះឃើញ ចង ក ជាប់នឹងចំរឹងដែកទ្វារផ្ទះខាងក្រោយ ។

-យោងតាមការបំភ្លឺពីឈ្មោះ ថន ឡង់ឌី ភេទស្រី អាយុ៣២ឆ្នាំ ជាកូនប្រសារជនរងគ្រោះបានឲ្យដឹងថាម្ដាយក្មេករបស់គាត់ត្រូវកូនតុងទីនបោកលុយយកទៅបាត់ជាហេតុធ្វើឲ្យគាត់ពិបាកចិត្ត យ៉ាងខ្លាំង នៅយប់មុនពេលកើតហេតុ ម្ដាយក្មេកគាត់បានដេកនៅ ខាងក្រោម, ចំណែកគាត់បាននាំកូនឡើងទៅដេកក្នុងបន្ទប់, ។លុះដល់វេលាម៉ោងប្រហែល១២យប់រំលងអាធ្រាតឈានចូលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ប្ដីគាត់បានមកដល់ផ្ទះ ក៏ឃើញម្តាយកំពុងយំទើបពួកគាត់និយាយលួងលោម ហើយក៏បាននាំគ្នាឡើងទៅដេកនៅក្នុងបន្ទប់ជាធម្មតា, ។លុះដល់ព្រឹកឡើងខណៈភ្ញាក់ពីដេកក៏ស្រាប់តែឃើញម្តាយចងកសម្លាប់ខ្លួនតែម្តង ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យរួចបានបញ្ជាក់ស្រ្តីរងគ្រោះពិតជាចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ក្រោយពិនិត្យរួចសមត្ថកិច្ចក៏បានធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។