2023-05-30 06:05
640


លោក វេន ប្រុស ដឹកនាំក្រុមការងារ តំណាងឲ្យឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ បាននាំយកថវិការមួយចំនួន ជូនគ្រួសារ អុំ៊ប្រុស សឿន  សុខ (ដែលជាជនមានពិការភាព) និង ភរិយា ដើម្បីសំរាប់ទិញ ស័ង្កសី ប្រក់ដំបូលផ្ទះ ដែលស័ង្កសី ផ្ទះរបស់ពួកគាត់ កំពុង មានសភាព ពុកផុយ និងធ្លុះរហែក ស្របពេល ពួកគាត់ កំពុងជួសជុល ផ្ទះ ជាថ្មី ។


សកម្មភាព នៃការនាំយកថវិការ របស់ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ទៅប្រគល់ជូន គ្រួសារអ៊ុំ សឿន សុខ នេះ ប្រព្រឹត្តិ ឡើងនា ព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៣  នៅចំណុចអាឡោក ស្ថិតក្នុងភូមិ គោករកា ឃុំ ដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។
សូមបញ្ជាក់ថា គ្រួសារ របស់អ៊ុំប្រុស សឿន សុខ នេះ គឺជាពលរដ្ឋ  ក្នុងចំណោម ពលរដ្ឋជាច្រើនគ្រួសារទៀត ដែលបានសះជា  បញ្ចប់ទំនាស់ដីធ្លី ជាមួយ ក្រុមហ៊ុន អេហ្រ្គីខល ឈ័រ ហ្រ្គីន ហ្វៀល នាពេលកន្លងទៅថ្មីៗនេះ  ។
ក្នុងនោះ ពួកគាត់ពិតជារំភើបក្រៃលែង ដែលមានវត្តមាន របស់ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ តំណាងឲ្យក្រុមហ៊ុន ចូលទៅសម្របសម្រួល ដោះស្រាយ បញ្ចប់វិវាទដីធ្លី ដោយអនុវត្តតាម គោលនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
អ៊ុំប្រុស-អ៊ុំស្រី សូមគោរព និង ថ្លែងអំណគុណ យ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តមបណ្ឌិត ដែលបាន ចំណាយថវិកាផ្ទាល់ខ្លួន ក្នុងការឧបត្ថមទិញស័ង្កសី ចំនួន ២០សន្លឹក សំរាប់ ប្រក់ដំបូល និងជញ្ជាំងផ្ទះ ។ ក្នុងនោះ ពួកគាត់ក៏បានជូនពរឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ ឲ្យជួបប្រទះតែពុទ្ធពរ ទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លាងឃ្លៀត ឡើយ ៕