2023-05-07 05:05
250


បាត់ដំបង៖ ជនរងគ្រោះពីរនាក់ប្តី ប្រពន្ធត្រូវបានប្រទះឃើញដេកស្លាប់ នៅក្នុងផ្ទះដោយមិនទាន់មូលហេតុ នៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ នេះ។


ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលករណីប្តីប្រពន្ធពីរនាក់ ស្ថិតភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០២៣។
តាមសេចក្តីរាយការណ៍បឋម សពជនរងគ្រោះទាំងពីរនាក់ប្តី ប្រពន្ធមិនដឹងស្លាប់តាំងពីថ្ងៃណានោះឡើយ ដោយមានសភាពហើម និងស្អុយរលួយហើយសមត្ថកិច្ចកំពុងចុះពិនិត្យ និងធ្វើកោលវិច្ឆ័យ ព្រមទាំងស្រាវជ្រាវលើករណីនេះ។
ជុំវិញករណីខាងលើ ពុំទាន់មានការបញ្ជាក់ណាមួយពីអាជ្ញាធរមានសមត្ថកិច្ចថា ករណីពីរនាក់ប្តី ប្រពន្ធដេកស្លាប់ក្នុងផ្ទះស្ងាត់ៗបែបនេះដោយសារមូលហេតុអ្វីឡើយ ព្រោះនគរបាលជំនាញកំពុងធ្វើការត្រួតពិនិត្យ៕