2023-07-30 12:07
168


ខេត្តប៉ៃលិន ៖ នៅថ្ងៃសៅរ៍ ទី ២៩ ខែ កក្កដា ឆ្នាំ ២០២៣ នេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា  បានប្រគល់ភារកិច្ចជូន ឯកឧត្តម ឌឹន គឹម នាយកប្រតិបត្តិសាខា ដឹកនាំ ក្រុមប្រតិបត្តិសាខា ក្រុមការងារកាកបាទក្រហមឃុំ សាលាក្រៅ  បានចុះសួរសុខទុក្ខ  និង នាំយកអំណោយមនុស្សធម៌ទៅជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុង ភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ  ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចំនួន  ១០គ្រួសារ ។


  អំណោយដែលសាខាផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន ÷ អង្ករ ៥០គីឡូក្រាម ទឹកសុទ្ធ ១យួរ  ទឹកត្រី ២ដប ទឹកសុីអុីវ ១ដប អំបិល ១គីឡូក្រាមនិង មីសួ ១ កញ្ចប់ ។ 
នៅក្នុងឱកាសនេះ  ឯកឧត្តម បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា   ដែលជានិច្ចកាលលោកតែងតែគិតគូពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលមានទុក្ខលំបាក ជនរងគ្រោះ និងជនងាយគ្រោះ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។ដ,ស សារឿន