2023-07-26 06:07
236


ខេត្ដស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងខណៈបុរសដឹកអីវ៉ាន់ សណ្តោងរុឺម៉កម្នាក់ស្លាប់ដោយគាបជាប់ម៉ូតូនៅស្រុករមាសហែកបង្កការភ្ញាក់ផ្អើល។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០២៣នៅ លើផ្លូវច្រកតំបន់ព្រំដែនដូង ក្រាលកៅស៊ូ ស្ថិតក្នុងភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។


   យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ ប្រាក់ ដន  អាយុ ៣៧ឆ្នាំ មុខរបរ អាជីវករ រស់នៅភូមិស្ពានជ្រៃ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ អ្នកបើកម៉ូតូសណ្តោងរុឺម៉កម៉ាក HONDA Wave  ពណ៌ក្រហម គ្មានស្លាកលេខ និងអ្នករួមដំណើរម្នាក់ឈ្មោះ សឿន ភក្តី ភេទប្រុស អាយុ ២០ឆ្នាំ បុខរបរ កសិករ រស់នៅភូមិពន្លៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
   ប្រភពពីសាក្សីបានឲ្យដឹងថា មុនកើតហេតុគេឃើញមានបុរស២នាក់បានបើកម៉ូតូសណ្ដោងរុឺម៉កម៉ាក HONDA Wave  ពណ៌ក្រហម គ្មានស្លាកលេខ ខណៈដឹកអីវ៉ាន់ចាប់ហួយពេញរុឺម៉ក លុះមកដល់ចំណុចផ្លូវច្រកតំបន់ព្រំដែនដូងខាងលើ មិនដឹងយ៉ាងម៉េចស្រាប់តែបណ្ដាលឲ្យក្រឡាប់ផ្ងារជើងគាបជាប់មនុស្សជាអ្នកបើកស្លាប់គួរឱ្យសង្វេគ។
  បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់ជូនទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ទាំងក្ដុកក្ដួលបំផុត ៕