2023-03-24 09:03
521

 

ភ្នំពេញ៖ នារីវ័យជាង២០ឆ្នាំម្នាក់ ដោយសារមានវិបត្តិគ្រួសារអស់អាល័យជាមួយអតីប្តីដែលបានលែងលះគ្នាជាង ១ឆ្នាំកន្លងមកនេះ បានព្យាយាមសម្លាប់ខ្លួនជាច្រើនលើកច្រើនសារ រហូតជាង១០ដងហើយត្រូវបានក្រុមគ្រួសារឃាត់ទាន់ពេលវេលា ប៉ុន្តែចុងក្រោយនេះបានសម្រេចដោយសុវត្ថិភាពនៅលើស្ពានជ្រោយចង្វារ។

ករណីនារីវ័យក្មេងលោតសម្លាប់ខ្លួនលើស្ពានជ្រោយចង្វារនេះ បានកើតឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ស្ថិតលើស្ពានជ្រោយចង្វារចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នារីរងគ្រោះមានឈ្មោះ សាលីម ហ្សាហ្វូរ៉ា អាយុ ២៣ឆ្នាំ មានលំនៅភូមិទី១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានលែងប្តីរយៈពេលជាង ១ឆ្នាំដោយមានចំណងដៃកូនប្រុសអាយុជាង១ខួប។

តាមសាក្សីឃើញហេតុការណ៍ បានរៀបរាបថា មុនដំបូងគេបានឃើញនារីម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GB-2686 ធ្វើដំណើរលើស្ពានជ្រោយចង្វារពីកើតទៅលិច និងក្រឡឹងរង្វង់មូលកួចកាណុងមួយជុំឡើងទៅលើស្ពានវិញ និងបានឈប់ម៉ូតូរួចដោះស្បែកជើងលោតទម្លាក់ខ្លួនទៅក្នុងទន្លេតែម្តង។ 

ប្រភពបន្តទៀតថា នៅកន្លែងកើតហេតុនារីរងគ្រោះបានសរសេរទុកលេខទូរស័ព្ទម្តាយទុកនៅទីនោះផងដែរ។

ក្រោយពេលកើតហេតុ ត្រូវបានសមត្ថកិច្ចទំានាក់ទំនងទៅម្តាយនារីរងគ្រោះតាមលេខទូរស័ព្ទ ប្រាប់អំពីដំណឹងគួរអកុសលនេះ ទើបស្ត្រីជាម្តាយ និងបងប្អូននាំគ្នាស្វែងរកសព។ ស្ត្រីជាម្តាយបានបំភ្លឺប្រាប់សមត្ថកិច្ចថា កូនស្រីរបស់គាត់នាងមានវិបត្តិក្នុងគ្រួសារដោយសារលេងលះប្តីប្រមាណ ១ឆ្នាំ ប៉ុន្តែនាងនៅតែនឹងអតីតប្តីមិនដាច់ចិត្តសោះ និងបានព្យាយាមសម្លាប់ខ្លួនជាង១០ដងមិនបានសម្រេចដោយសារបងប្អូនឃាត់ទាន់ ប៉ុន្តែចុងក្រោយនេះពេលដែលគាត់ជាម្តាយកំពុងយោអង្រឹងចៅឱ្យដេកកូនស្រីបានឡើងជិះម៉ូតូចេញទៅបាត់មិននឹកស្មានថាមកលោតទឹកសម្លាប់ខ្លួនបែបនេះសោះ។

បច្ចុប្បន្ន ក្រុមគ្រួសារ សាច់ញាតិ និងបងប្អូនប្រជាពលរដ្ឋខ្មែរ-អ៊ិស្លាមកំពុងចុះស្វែងរកសពនារីគ្រោះមិនទាន់ឃើញនៅឡើយទេ៕