2023-07-06 07:07
210


ខេត្តកំពង់ឆ្នាំង៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣នេះថា៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ បានសហការជាមួយកម្លាំងស៊ីម៉ាកCMAC ចុះយកគ្រាប់ចាស់ៗបានចំនួន៤គ្រាប់។ 


របាយការណ៍ដដែលបន្តថា កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ បានសហការជាមួយកម្លាំងសុីម៉ាកCMAC ចុះយកគ្រាប់ចាស់ៗបានចំនួន៤គ្រាប់ ៖
១.ស្រុកកំពង់ត្រឡាច ចំនួន៣គ្រាប់គឺ គ្រាប់៦០ម.ម ចំនួន១គ្រាប់ គ្រាប់M៧៩  ចំនួន១គ្រាប់ គ្រាប់M២៣ ចំនួន១គ្រាប់។
២.ស្រុករលាប្អៀរ គ្រាប់បែកដៃ ចំនួន១គ្រាប់។
ដើម្បីយកទៅកំទេចចោលនៅកន្លែងដែល មានសុវត្ថិភាព៕