2024-03-12 05:03
61

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់សង្ស័យស្រវឹងជិះម៉ូតូរេពេញផ្លូវជ្រុលចង្កូតទៅបុករថយន្តធុនធំបុកស្លាប់នៅថ្ងៃទី១០ខែមីនា ឆ្នាំ២០២៤លើផ្លូវជាតិលេខ៥ត្រង់ចំណុចខាងលិចផ្លូវចូលវត្តអណ្តូងថ្មមាសប្រហែល១០០ម៉ែត្រស្ថិតក្នុងភូមិស្ទឹងបត់,សង្កាត់ផ្សារកណ្តាល,ក្រុងប៉ោយប៉ែត,ខេត្តបន្ទាយមានជ័យ ។

នគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា:ករណីគ្រោះថ្នាក់ចរាចណ៍នេះកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពាក់ស្លាកលេខ ប-មានជ័យ 1AA-6852 បើកបរពីកើតទៅលិច ដល់ចំណុចកើតហេតុបានវេរទៅបុករថយន្តធុនធំស៊ឺមីរ៉ឺម៉កចំពីមុខ  ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស -ខៀវ ក្បាលរថយន្តពាក់ផ្លាកលេខ កំពង់ចាម 3A-6249 រុឺម៉កពាក់ផ្លាកលេខ ត្បូងឃ្មុំ 4A-0536 បើកបរពីលិចទៅកើត ក្នុងទិសដៅផ្ទុយគ្នា ។

នគរបាលបន្តថា: អ្នកបើកបរម៉ូតូឈ្មោះ កៀង ប៊ុនថា ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅភូមអូរជ្រៅ សង្កាត់អូរជ្រៅ,ក្រុងប៉ោយប៉ែត (ស្លាប់នៅកន្លែងកើតហេតុ) សង្ស័យមានជាតិស្រវឹងព្រោះគេឃើញបើកបររេពេញផ្លូវ ។ចំណែកអ្នកបើកបររថយន្តទុករថយន្តចោលចុះរត់គេចខ្លួនបាត់ ។យានទាំងពីរត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាន៕