2023-08-11 10:08
115

 (បាត់ដំបង)៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកថ្មគោល ដឹកនាំដោយលោក ជា សម្បត្តិ ប្រធានគណៈកម្មាធិការអនុសាខាស្រុក និងសហការី បាននាំយកអំណោយមនុស្សធម៌របស់អនុសាខា ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យមួយគ្រួសារ នៅភូមិនិគមក្នុង ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។

 ក្នុងឱកាសនោះ លោក ជា សម្បត្តិ បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

 អំណោយផ្តល់ជូនគ្រួសាររងគ្រោះដោយអគ្គិភ័យទទួលបាន៖ អង្ករ២៥គីឡូក្រាម, ទឹកត្រី១យួរ, ទឹកស៉ីអ៉ីវ១យួរ, មី១កេស, ទឹកសុទ្ធ២កេស និងថវិកា៤០ម៉ឺនរៀល៕