2023-07-04 05:07
247

 

ខេត្តបន្ទាយមានជ័យ៖ កសិករមានជីវភាពខ្វះខាត០១គ្រួសារ រស់នៅភូមិកក់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ សម្រាលបានកូនភ្លោះ០៣នាក់ (ស្រី០១នាក់) នៅវេលាម៉ោង០៩ព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ នៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ។

នគរបាលប៉ុស្តិ៍រដ្ឋបាលជប់វ៉ារី បានឱ្យដឹងថា៖ ទារកទាំង០៣នាក់មានឈ្មោះ ១-ឈ្មោះ ធុច សិរី ភេទស្រី  មានទម្ងន់ ២,២គ.ក្រ , ២-ឈ្មោះ ធុច មង្គល ភេទប្រុស មានទម្ងន់ ២គ.ក្រ , ៣-ឈ្មោះ ធុច សួស្តី ភេទប្រុស មានទម្ងន់ ២ គ.ក្រ មានឪពុកឈ្មោះ ប៉ិន សាវឿន អាយុ៣៦ឆ្នាំ និងម្តាយឈ្មោះ ជីវ ធុធ អាយុ៣៥ឆ្នាំ គ្រួសារនេះមានទីលំនៅភូមិកក់ ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

នគរបាលបានបញ្ជាក់ថា៖ តាមការឱ្យដឹងពីឪពុកម្តាយទារកទាំង០៣ គឺមានសុខភាពធម្មតា បច្ចុប្បន្នគ្រូពេទ្យកំពុងយកចិត្តទុកដាក់ ហើយទារកទាំង០៣នាក់នេះ គឺជាកូនលើកទី៤ ក្នុងចំណោមបងប្អូនមុន០៣នាក់ សរុប០៦ នាក់ ៕ អាចទំនាក់ទំនងលោកអ៊ុំមេភូមិ #077 522 637