2024-01-28 10:01
83

ភ្នំពេញ៖  ស្រ្តីកម្មការិនីរោងចក្រម្នាក់បានស្លាប់យ៉ាងអាណោចអាធម៌ខណៈជិះកង់ទៅធ្វើការត្រូវរថយន្តឃ្លប់ដឹកដែកបេីកបុកពីក្រោយហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៦និង៥០នាទីព្រឹក  ថ្ងៃទី២៨  ខែមករា  ឆ្នាំ២០២៤  នៅលេីកំណាត់ផ្លូវជាតិលេខ៣  សង្កាត់ចោមចៅទី២  ខណ្ឌពោធិ៍សែន។ 
    យោងតាមកាតធ្វេីការបានបញ្ជាក់ថាជនរងគ្រោះមានឈ្មោះរេី  ប៊ុនរ៉េត  ធ្វេីការនៅរោងចក្រ  វាយអេស  មេនូហ្វេកឆឺរីង(ខេមបូឌា)។ 
    បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា  មុនពេលកេីតហេតុគេឃេីញនារីរងគ្រោះជិះកង់តាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីត្បូងទៅជេីងបំណងទៅធ្វេីការរោងចក្រ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តឃ្លប់  ដឹកដែកមួយគ្រឿង  ពាក់ផ្លាកលេខភ្នំពេញ3B 7729 ធ្វេីដំណេីរក្នុងល្បឿនលឿនមកពីក្រោយជ្រុលបុកនឹងកិនអូសជាង១០ម៉ែត្របណ្តាលឱ្យនារីរងគ្រោះស្លាប់ភ្លាមៗយ៉ាងអាណោចអាធម៌តែម្តង។
   បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញបាននាំយករថយន្តនិងអ្នកបើកបរទៅកាន់ ប៉ុស្តិ៍រដ្ឋ បាលនគរបាលចោមចៅទី២ជាបណ្តោះអាសន្នរងចាំប្រគល់ជូនមន្រ្តីជំនាញដើម្បីមានវិធានការបន្តតាមផ្លូវច្បាប់ ។ចំណែកសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។