2023-10-26 01:10
366

(កែប)៖  កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ដឹកនាំក្រុមការងារ រួមមានអភិបាលរងស្រុកសមាជិក ក្រុមប្រឹក្សាឃុំបានចុះពិនិត្យការដ្ឋាន សាងសង់ផ្ទះ០៤ខ្នង ជូនប្រជាពលរដ្ឋចំនួន០៤គ្រួសារជាប្រភេទគ្រួសារ(ក្រីក្រ១) ជាចាស់ ជរា ជនពិការនិងមានផ្ទុកមេរោគអេដស៍ ដែលមាន០៣គ្រួសារ នៅភូមិអំពេង ឃុំអង្កោល  និង០១គ្រួសារទៀតរស់នៅភូមិ អូរដូង ឃុំពងទឹក ។

គម្រោងនេះក្រសួងបរិស្ថានបានសហការជាមួយ UN-HABITHA  និងរដ្ឋបាលខេត្តកែប។ ហើយជាប្រភេទផ្ទះមានជាន់ផ្ទាល់ដី(E0) ទំហំ(5mx8m) ធ្វើអំពីបេតុង ជញ្ជាំងរៀបឥដ្ឋទំនើប ដំបូលប្រកស័ង្កសីជ័រ រួមមានបន្ទប់ទឹក០១ ចង្រ្កានបាយ០១។

សូមបញ្ជាក់ថា គម្រោងសាងសង់ខាងលើ ជាគម្រោងរបស់ក្រសួងបរិស្ថាន សហការ UN HABlTHA និងរដ្ឋបាលខេត្តកែប  ហើយត្រូវរួចរាល់ជាស្ថាពរនៅដើមខែធ្នូ ឆ្នាំ ២០២៣នេះ។(សឹង រ៉ាត់)