2023-07-07 07:07
220


ភ្មំពេញ ៖ កម្មករសំណង់ម្នាក់ បានធ្លាក់ពីជាន់ទី៥ បណ្ដាលឲ្យបាត់ បង់ជីវិត បើទំបីជនរងគ្រោះ បានត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក៏ដោយ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤ និង ៣០ នាទី រសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ នៅទីតាំងកន្លែងកើតហេតុ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ១៤១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។


ប្រភពព័ត៌មានពីកម្មករសំណង់ រួមអាជីពជាមួយគ្នា បានបញ្ជាក់ប្រាប់ថា មុនពេលកើត ហេតុ កម្មករសំណង់ដែលជាជនរងគ្រោះ កំពុងតែធ្វើការនៅជាន់ទី៥ បានឈោងដៃ យករទេះ ហើយក៏ផុតដៃ បណ្ដាលឲ្យធ្លាក់មកដល់ជាន់ក្រោម ។ ភ្លាមនោះ កម្មករផ្សេង ទៀត ក៏បាន បញ្ជូនជនរងគ្រោះ ទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យដែរ ប៉ុន្តែអកុសល ជនរងគ្រោះ បានបាត់បង់អាយុជីវិត បាត់ទៅហើយ។
ជនរងគ្រោះដែលបាត់បង់អាយុជីវិ តមានឈ្មោះ ធុល ពិសិដ្ឋ អាយុ ២១ ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត នៅខេត្តព្រៃវែង។
សូមបញ្ជាក់ផងដែរថា អាគារកំពុងតែសាងសង់ ដែលមានកម្ពស់ខ្ពស់ ជាច្រើនជាន់នេះ ពុំមានស្លាកយីហោ ការដ្ឋានសំណង់អ្វីនោះទេ។
បច្ចុប្បន្ន កម្លាំងមានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌ ៧មករា សហការជាមួយនឹង កម្លាំងសមត្ថកិច្ចជំនាញ ផ្នែកកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ កំពុងតែធ្វើកំណត់ហេតុ និងស្រាវជ្រាវ នៅទីតាំងកន្លែងកើតហេតុ។ រីឯសពវិញ ត្រូវបាន បញ្ជូនយកទៅធ្វើបុណ្យ តាមប្រពៃណី មិនដឹងតាំងពីពេលណាមកទេ។ អង្គភាពសារ ព័ត៌មានយើង ក៏មិនអាចសុំការបកស្រាយ ពីអ្នកមើលការខុសត្រូវ នៃអគារកំពុងសាង សង់នោះបានដែរ៕