2023-04-11 10:04
416

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រិត្យតែងតាំងមុខតំណែងអភិបាល នៃគណៈអភិបាលខេត្ត សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល ចំនួន០៣រូប ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ជាអភិបាល នៃគណៈអភិបាលខេត្តដូចខេត្តក្រោមៗ

១- ឯកឧត្តម អ៊ុំ រាត្រី  ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ២ ជាអភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ

២- ឯកឧត្តម គួច ចំរើន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ជាអភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ។

៣- ឯកឧត្តម អ៊ុន ចាន់ដា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម៕