2023-07-10 06:07
317


ខេត្តប៉ៃលិន÷        ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៦និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ នៅលើផ្លូវជាតិលេខ៥៧ ចំណុចលេីទួលភ្នំញរ ស្ថិតនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្ដាលឱ្យមនុស្សររងរបួសធ្ងន់និងស្រាក ២នាក់ (ម្នាក់ទៀតជនបង្កគ្មានរបួស,)។

​​​​   រីឯ ខូចខាតម៉ូតូកម្រិតធ្ងន់០១គ្រឿង,ខូចខាតរថយន្តកម្រិតស្រាល០១គ្រឿង ជនរងគ្រោះទាំង៣នាក់ដូចខាងក្រោម៖
ទី១អ្នករងគ្រោះ ឈ្មោះ រិន ចំរើន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ស្នាក់នៅបណ្តាះអាសន្នភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន(របួសបាក់ជើងខាងឆ្វេងធ្ងន់ បើកបរម៉ូតូម៉ាក ហុងដាស្កូបពី ពណ៌ក្រហម ពាក់ផ្លាកលេខបាត់ដំបង1AR-9098 ទិសដៅពីកើតទៅលិច ល្បឿនលឿន។
   ទី២អ្នករួមដំណើរឈ្មោះ ឡាក់ ប៊ុនលាភ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ស្នាក់នៅបណ្តាះអាសន្នភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (របួសស្រាល)។
   ទី៣-ភាគីបង្ក ឈ្មោះ ឡឺម ចន្ថា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរតៃកុងរថយន្ត រស់នៅភូមិស្វាយដូនកែវ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្ដពោធិ៍សាត់ (គ្មានរបួស) បើកបររថយន្ដ ម៉ាកហ៊ីយ៉ានដាយ ពណ៌សលាយត្រួយចេកដឹកត្រាក់ទ័រ០១គ្រឿង គ្មានផ្លាកលេខ ទិសដៅពីលិចទៅកើត(បើកបររថយន្តចេញពីកន្លែងកើតហេតុដោយមិនបានឈប់ ត្រូវកម្លាំងសម្ថត    កិច្ចឃាត់បាន នៅចំណុចទីស្នាក់ប្រជាការពារភូមិប៉ាងរលឹម និងបើកបរមិនគោរពផ្លូវអទិភាពកង់រថយន្តចូលទៅក្រលោងខាងភាគីម៉ូតូប្រហែលចំនួន៥តឹក ត្រង់ចំណុចផ្លូវកោង)។
   -ជនរងគ្រោះ របួសស្រាលត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកជនរងគ្រោះរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
   -មូលហេតុ៖បណ្តាលមកពីកត្តាមនុស្សបេីកបរខ្វះការប្រុងប្រយ័ត្ន ភាគីម៉ូតូបេីកបរក្នុងល្បឿនលឿន និងភាគីរថយន្ដបេីកបរមិនគោរពផ្លូវអទិភាព។
   សមត្តកិច្ចនគរបាលជំនាញក្រុងប៉ៃលិនបានបន្តទៀតថា÷ករណីខាងលើនេះការឯកភាពពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីរង់ចាំការដោះស្រាយ និងអនុវត្តតាមនីតិវិធីច្បាប់។
   ករណីលើនេះ កម្លាំងផែនសណ្ដាប់សាធារណៈ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានយកវត្ថុតាងទាំងសង្ខាងមករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តតាមនីតិវិធី។