2024-02-14 08:02
93

ក្រចេះ៖ ក្រុមអ្នកស្រាវជ្រាវ នៃរដ្ឋបាលជលផល និងអង្គការ WWF បានអង្កេតឃើញកូនផ្សោតទើបកើតមួយក្បាលនេះ ហែលក្នុងហ្វូងផ្សោតពេញវ័យ ចំនួន ០៧ក្បាលទៀត នៅក្នុងអន្លង់កាំពី នាខេត្តក្រចេះ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ 

 

កូនផ្សោតទី២នេះ ក្នុងឆ្នាំ២០២៤ ត្រូវបានប្រទះឃើញក្នុងហ្វូងផ្សោតទន្លេមេគង្គ ដែលកើតចំទិវានៃក្តីស្រឡាញ់តែម្តង ដែលពួកគេកំនាំគ្នាហែលយ៉ាងសប្បាយក្នុងផ្ទៃទន្លេមេគង្គ។

 

គួរដឹងថា សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ទុកជារតនសម្បត្តិជាតិមានជីវិត នៃប្រទេសកម្ពុជា ហើយសត្វដ៏មានតម្លៃនេះស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត។ 

 

ដូច្នេះយើងពួតដៃរួមគ្នាការពារសត្វផ្សោតទន្លេមេគង្គ និងលំហូរសេរីនៃទន្លេមេគង្គ ដែលទីជម្រករបស់ពួកវា ដើម្បីរក្សាធនធានដ៏មានតម្លៃឥតគណនានេះ សម្រាប់កូនចៅជំនាន់ក្រោយៗទៀត។ ពិតជារីករាយណាស់ ថ្ងៃនៃសេចក្តីស្រឡាញ់ឆ្នាំនេះ៕