2023-03-23 04:03
547

ភ្នំពេញ៖    រថយន្ត fortuner ពាក់ស្លាកលេខរដ្ឋមួយគ្រឿង បានក្រឡាប់ធ្លាក់ប្រឡាយទឹកបឹងសាឡាងផ្ងារជើងដោយសង្ស័យបណ្តាលមកពីអ្នកបើកបររថយន្តស្រវឹងធ្លាក់ភ្នែកហើយភ្លាមៗនោះតៃកុងរថយន្តបានគេចខ្លួនបាត់ចេញកន្លែងកើតហេតុ។

ករណីរថយន្តស្លាកលេខរដ្ឋបើកធ្លាក់ប្រឡាយទឹកស្អុយខាងលើនេះ កើតឡើងនៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅតាមប្រឡាយបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ រថយន្តរងគ្រោះ ម៉ាក fortuner ពណ៌ស ពាក់ផ្លាកលេខ រដ្ឋ17 2.7117 បើកបរមិនស្គាល់អត្តសញ្ញាណបានគេចខ្លួបាត់ពីកន្លែងកើតហេតុ។ 

តាមសាក្សីបាននិយាយថា ពួកគាត់បានឃើញរថយន្ត ម៉ាក fortuner ពាក់ផ្លាកលេខ រដ្ឋ17 2.7117 ធ្វើដំណើរចេញពីផ្លូវលំមួយខ្សែរក្នុងទិសដៅពីត្បូងឆ្ពោះជើង ក្នុងល្បឿនលឿនដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយបឹងសារឡាងបណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជើងខូចខាតយ៉ាងធ្ងន់ធ្ងរ។ សាក្សីបន្តទៀតថា ក្រោយពេលកើតហេតុប្រជាពលរដ្ឋ បាននាំគ្នាជួយសង្គ្រោះអ្នកបើករថយន្តចេញពីក្នុងរថយន្តដោយមានរបួសស្រាលរួចបានគេចខ្លួនបាត់។   សមត្ថកិច្ចប៉ុស្តិ៍បានចុះដល់កន្លែងគ្រោះថ្នាក់ដោយពិនិត្យឃើញមិនប៉ះពាល់ទៅលើមនុស្ស និងមិនប៉ះពាល់ទៅលើទ្រព្យសម្បត្តិរដ្ឋឱ្យក៏ម្ចាស់រថយន្តទាក់ទងទៅរថយន្តស្ទូចយករថយន្តរបស់ខ្លួនទៅជួសជុលដោយខ្លួនឯង ប៉ុន្តែរថយន្តដែលជួបឧបទ្ទវហេតុនោះជាទ្រព្យសម្បត្តិរបស់រដ្ឋ ឬទ្រព្យសម្បត្តិឯកជនរបស់បុគ្គលមិនមានប្រភពមួយណាបានបញ្ជាក់ឡើយ៕